ព័ត៌មាន
កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំបណ្តាញវិទ្យាស្ថានការពារជាតិ និងសន្តិសុខអាស៊ាន ដោយមានតំណាងប្រទេសជាង ៤០ចូលរួម
កម្ពុជា បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំបណ្តាញវិទ្យាស្ថានការពារជាតិ និងសន្តិសុខអាស៊ាន Network of ASEAN Defence Institutions (NADI) ក្រោមមូលបទ “និម្មាបនកម្មសន្តិសុខដែលកំពុងលេចឡើងនៅអាស៊ីប៉ាស៊ីហ្វិក ផ្តោតលើការវាយតម្លៃផលប៉ះពាល់ និងអនុសាសន៍សម្រាប់អាស៊ាន ខណៈកិច្ចប្រជុំ នេះបានធ្វើឡើងនៅខេត្តសៀមរាបចាប់ពីថ្ងៃទី១៨ ដល់ទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ ដែលមានតំណាងប្រទេសចំនួន៤៥ចូលរួម។
ថ្លែងនៅក្នុងឱកាសបើកនៃកិច្ចប្រជុំនេះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានឧត្តមមន្ត្រីការពារជាតិកម្ពុជា កិច្ចប្រជុំNADI ឆ្នាំ២០២៤នេះ នៅកម្ពុជា មានតួនាទីសំខាន់ក្នុងការរៀបចំគោលគំនិត និងទស្សនទាន ពាក់ព័ន្ធនឹងកាលានុវត្តភាព និងបញ្ហាប្រឈមដែលកើតចេញពីការរៀបចំយន្តការសន្តិសុខថ្មីៗនៅក្នុងតំបន់ និងផលប៉ះពាល់ចំពោះមជ្ឈភាពអាស៊ាន សម្រាប់ជាការពិចារណាក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅចុងឆ្នាំ២០២៤។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានលលើកឡើង អំពីបញ្ហាភូមិសាស្ត្រនយោបាយ និងសន្តិសុខ ដោយបានបញ្ជាក់ថាប៉ូលនៃមហាអំណាច និងសណ្តាប់ធ្នាប់អន្តរជាតិត្រូវបានផ្លាស់ប្តូរដោយផ្អែកលើការកើនឡើង និងការដួលរលំនៃមហាអំណាចក្នុងពិភពលោក និងក្នុងតំបន់ព្រមទាំងការអភិវឌ្ឍ និងអន្តរាគមន៍នៃបច្ចេកវិទ្យា កម្លាំងយោធា និងសេដ្ឋកិច្ចជាដើម។
នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថាបច្ចុប្បន្ន ពិភពលោកបានឈានចូលក្នុងស្ថានភាពពហុប៉ូល ដែលបានជះឥទ្ធិពលយ៉ាងខ្លាំង ឬផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោកនៅក្នុងរយៈពេលថ្មីៗ។ កម្ពុជាគាំទ្ររាល់គំនិតផ្តួចផ្តើម ដែលរក្សាបាននូវសន្តិភាព សន្តិសុខតំបន់ និងពិភពលោក។ តាមរយៈការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំអនុវត្តដោយជោគជ័យនូវ«នយោបាយឈ្នះ ឈ្នះ»បានធ្វើឲ្យកម្ពុជាបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង ទទួលបានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ហើយបានអភិវឌ្ឍប្រទេសជាតិដែលបានឃើញជាក់ស្តែងនាបច្ចុប្បន្ននេះ។
ទន្ទឹមនឹងនេះ ផ្អែកតាមការដឹកនាំរបស់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កម្ពុជាបានបង្ហាញការប្តេជ្ញាចិត្តដើម្បីសម្រេចបាននូវចក្ខុវិស័យតំបន់អាស៊ានប្រកបដោយសន្តិភាពគ្មានសង្គ្រាមស៊ីវិល។ ទស្សនទាននេះគឺជាចំណុចសំខាន់ក្នុងការធ្វើឱ្យតំបន់អាស៊ាន កសាងបាននូវជំនឿទុកចិត្ត និងលើកកម្ពស់ឯកភាពអាស៊ាន ជាពិសេសបន្តថែរក្សាបានសន្តិភាពប្រកបដោយសន្តិសុខ និងភាពសុខដុមសម្រាប់ប្រជាជាតិអាស៊ានជំនាន់ក្រោយ ក្នុងនាមជាគ្រួសារអាស៊ានតែមួយ៕ អត្ថបទ៖ បាន ចក់



-
PR NEWS5 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន3 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន2 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន6 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន5 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង