ព័ត៌មាន
គណៈប្រតិភូអាមេរិកមកស្វែងយល់ពីវិស័យបោសសម្អាតមីននៅកម្ពុជា និងបញ្ជាក់ពីទំនាក់ទំនងស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាម៉េរិក-កម្ពុជា
ភ្នំពេញ ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយគណៈប្រតិភូសហរដ្ឋអាម៉េរិក ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Timothy J. Donnenllan នាយសេនា ធិការ និងជាមេបញ្ជាការនៃកងឆ្នាំជាតិប្រចាំរដ្ឋ IDAHO នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញនារសៀលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបពិភាក្សានេះ គណៈប្រតិភូអាមេរិក មានគោល បំណងស្វែងយល់ពីវិស័យបោសសម្អាតមីននៅកម្ពុជា និងបញ្ជាក់ពីទំនាក់ទំនងស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាម៉េរិក-កម្ពុជា តាមរយៈការអនុវត្តការប្តេជ្ញាចិត្តដែលបានធ្វើឡើងចំពោះរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាម៉េរិក Lloyd Austin ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីខែមិថុនាឆ្នាំ២០២៤ថ្មីៗកន្លងទៅនេះ ក៏ដូចជាបន្តការពង្រឹងបន្ថែមទៀតចំពោះសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា។
ឯកឧត្តម អគ្គនាយកស៊ីម៉ាក់ បានជម្រាបគណៈប្រតិភូសហរដ្ឋអាម៉េរិកពីឫសគល់សង្រ្គាមនៅកម្ពុជា និងបញ្ហាប្រឈមដែលបន្សល់ទុកដោយសង្រ្គាមជាង ៣ ទស្សវត្សរ៍ រួមមានគ្រាប់មីនប្រឆាំងមនុស្ស ប្រឆាំងយានយន្ត គ្រាប់ បែកទម្លាក់ពីយន្តហោះ គ្រាប់បែកចង្កោម និងគ្រាប់បែកគីមីជាដើម ដែលតម្រូវឱ្យអង្គភាពស៊ីម៉ាក់បន្តកិច្ចប្រតិបត្តិបោស សម្អាតយូរឆ្នាំទៅមុខទៀត ។
ឯកឧត្តម ហេង រតនា បានបន្តទៀតថា រយៈពេលជាង ៣២ឆ្នាំកន្លង ទៅនេះអង្គភាពស៊ីម៉ាក់បានរុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទប្រមាណជាង ៣លានគ្រាប់ ក្នុងនោះមីនប្រឆាំងមនុស្សចំនួនជិត ៦សែនគ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះជាង១ម៉ឺន ២ពាន់ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួនជាង ២ លាន៥សែន រួមជាមួយគ្រាប់បែកគីមីមួយ ចំនួនផងដែរ ។
នេះជាទស្សនកិច្ចលើកដំបូងមកកាន់ប្រទេសកម្ពុជា ហើយលោកឧត្តមសេនីយ៍ទោTimothy J.Donnenllan បានសម្តែងការសាទរនិងស្ងើចសរសើរចំពោះកម្លាំងបោស សម្អាតមីនរបស់អង្គភាពស៊ីម៉ាក់រួមមានការបោសសម្អាតដោយមនុស្ស ដោយគ្រឿងចក្រ ជាពិសេសចំពោះជំនាញប្រើប្រាស់សុនហិតមីន និងកណ្តុរហិតមីនជាដើម។ លោកបានរំលឹកបញ្ជាក់ពីជំហរគាំទ្ររបស់សហរដ្ឋអាម៉េរិកក្នុងវិស័យសកម្មភាពមីនក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាម៉េរិក ហើយវត្តមានរបស់លោកនៅប្រទេសកម្ពុជា ជាពិសេសនៅទីបញ្ជាការស៊ីម៉ាក់នៅថ្ងៃនេះ គឺដើម្បីស្វែងយល់បន្ថែមទៀតពីវិស័យសកម្មភាពមីន ដែលបោសសម្អាតដោយអង្គភាពស៊ីម៉ាក់។
សូមបញ្ជាក់ជូនថា សហរដ្ឋអាម៉េរិកបានផ្តល់ជំនួយសកម្មភាពមីនមនុស្សធម៌គាំទ្រអង្គភាពស៊ីម៉ាក់តាំងពីឆ្នាំ ១៩៩៣ និងបានបន្តគាំទ្ររហូតដល់ចុងឆ្នាំ២០២៥ ។ បច្ចុប្បន្ននេះអង្គភាពស៊ីម៉ាក់បានទទួលជំនួយពីសហរដ្ឋអាម៉េរិកសម្រាប់ការបោសសម្អាតផ្ទៃដីរងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម និងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅបណ្តាខេត្តខាងកើតប្រទេសដូចជា ខេត្តព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះជាដើម។ ចាប់ពីឆ្នាំ ២០២២ រហូតដល់ឆ្នាំ២០២៥ សហរដ្ឋអាម៉េរិកបាន សម្រេចផ្តល់ជំនួយចំនួនជាង ៦.៣ លានដុល្លារអាម៉េរិក ដល់អង្គភាពស៊ីម៉ាក់ក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការNPA ដើម្បីធ្វើការស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោមប្រមាណ ១២១ គីឡូម៉ែត្រការ៉េនៅតាមបណ្តាខេត្តខាងលើ ៕ អត្ថបទ.ភារម្យ










-
PR NEWS5 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន3 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន2 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង