ព័ត៌មាន
អង្គការNPAផ្តល់ហិរញ្ញប្បទានឥតសំណងជាង៣លានដុល្លារដល់ស៊ីម៉ាក់លើការងារបោសសំអាតមីនមនុស្សធម៌ សម្រាប់រយៈពេល២៤ខែចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦
ភ្នំពេញ ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋា ភិបាលទទួល បន្ទុកជាអគ្គនាយកCMAC និង លោក Hans Peter Risser ប្រធានអង្គការNPAប្រចាំកម្ពុជាបានចុះហត្ថលេ ខាកិច្ចព្រមព្រៀងស្តីពីការអនុវត្តគម្រោងបោសសម្អាតគ្រាប់មីនមនុស្សធម៌នៅកម្ពុជាដែលមានហិរញ្ញប្បទានឥតសំណងសរុបចំនួន ៣.១២០.០០០ ដុល្លារអាម៉េរិក សម្រាប់រយៈពេល ២៤ខែចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។
មានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខានៅទីបញ្ជាការកណ្តាលស៊ីម៉ាក់ ភ្នំពេញ នាព្រឹកថ្ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៤នេះលោក Hans Peter Risser ប្រធានអង្គការ NPAប្រចាំកម្ពុជាបានឱ្យដឹងថា អង្គការNPAបានសហការជាមួយស៊ីម៉ាក់ចាប់ តាំងពីឆ្នាំ១៩៩៣មក ក្នុងគោលបំណងរួមសំខាន់តែមួយ គឺរំដោះផ្ទៃដីនៅតាមព្រំដែននិងបណ្តាខេត្តនានាដែលរងការគំរាមកំហែងដោយសារគ្រាប់មីន។ បន្ថែមពីនេះ លោកក៏បានថ្លែងអំណរគុណដល់ការសហការយ៉ាងស្វិតស្វាញរបស់មន្ត្រីជំនាញរបស់អង្គភាពស៊ីម៉ាក់ក្នុងពេលកន្លងទៅនេះ។
ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ ក៍បានមាន ប្រសាសន៍ថ្លែងអំណរគុណចំពោះប្រជាជននិងរដ្ឋាភិបាលសាធារណរដ្ឋសហពន្ធ័អាឡឺម៉ង់ចំពោះជំនួយមនុស្សធម៌ក្នុងការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងជាពិសេសអរគុណផងដែរដល់អង្គការ NPA បានខ្នះខ្នែងក្នុងការប្រាស័យទាក់ទងជាមួយរដ្ឋា ភិ បាលសាធារណរដ្ឋសហពន្ធ័អាឡឺម៉ង់ដើម្បីជួយក្នុងវិស័យសកម្មភាពមីន ហើយជាលទ្ធផល ប្រទេសអាឡឺម៉ង់ក៏សម្រេចផ្តល់ជំំនួយនៅថ្ងៃនេះដើម្បីបន្តប្រតិបត្តិការលើការស្រាវជ្រាវនិងបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធ ភណ្ឌសង្រ្គាមនៅខេត្តគោលដៅរួមមាន ខេត្តបន្ទាយ មានជ័យ និង ខេត្តឧត្តរមានជ័យ។
តាមរយៈការគាំទ្រលើការបន្តគម្រោងនេះ អង្គភាព CMAC និងធ្វើការបោសសម្អាតផ្ទៃដីចម្ការមីន និងគ្រាប់នៅតាមបណ្តាខេត្តដែលនៅជាប់ព្រំដែន កម្ពុជា-ថៃ ដែលមានផ្ទៃដីសរុបចំនួន ២៧.៨៤០.០០០ម៉ែត្រក្រឡា និងអនុវត្តទៅលើការស្រាវជ្រាវ នៅតំបន់តាមព្រំដែន កម្ពុជា -ថៃ។ គម្រោងនេះក៏នឹងចូលរួមចំណែក ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការព្រំដែន រួមចំណែកក្នុងការពង្រឹងសន្តិភាព និងសន្តិសុខក្នុងតំបន់តាមរយៈការស្រាវជ្រាវ និងការបោស សម្អាតតំបន់ចម្ការមីនអាទិភាពតាមព្រំដែន ដែលបានអនុម័តដោយគណៈកម្មាធិការព្រំដែនចម្រុះនិងការរំដោះផ្ទៃដីចម្ការមីនដើម្បី អោយមានសកម្មភាពអភិវឌ្ឍន៍ដល់សហគមន៍ដែលរស់នៅលើ និងក្បែរតំបន់ដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌសង្រ្គាមទាំងនេះ។
សូមបញ្ជាក់ជូនថារដ្ឋាភិបាលសហព័ន្ធអាឡឺម៉ង់ធ្លាប់បានគាំទ្រអង្គភាពCMAC លើការបោសសម្អាតមីនម្តងរួចទៅហើយ ចាប់តាំងពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១៣ ដែលមានថវិកាសរុបចំនួន១៩លានដុល្លារសហរដ្ឋអាម៉េរិក៕ អត្ថបទ.ភារម្យ










-
PR NEWS5 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន3 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន2 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង