ព័ត៌មាន
ឯកឧត្ដម ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំនាយនគរបាល ចូលរួមក្នុងកិច្ចប្រជុំនៅប្រទេសវៀតណាម
រដ្ឋធានីហាណូយ ៖ ដោយបានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានដឹកនាំគណៈប្រតិភូ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ នាយករងមន្ទី និងតំណាងស្នងការនគបាលតាមបណ្តាលខេត្តជាប់ព្រំដែនកម្ពុជាវៀតណាមដើម្បីចូលរួមកិច្ចប្រជុំ បីអង្គភាព លើកទី៤ រវាង៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ព្រះរាជាណាចក្រកម្ពុជា, នាយកដ្ឋានតម្រួតស្រាវជ្រាវបទល្មើសគ្រឿងញៀន នៃក្រសួងនគរបាលវៀតណាម, និងនាយកដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃក្រសួងការពារជាតិវៀតណាម ក្នុងគោលបំណង លើកកម្ពស់ប្រសិទ្ធិភាព កិច្ចសហការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការទប់ស្កាត់បទល្មើសគ្រឿងញៀន នៅតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម។
ថ្លែងបើកកម្មវិធីកិច្ចប្រជុំលើទី៤ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឌូ ង៉ុកកាញ នាយកនៃនាយកដ្ឋានប្រឆាំងគ្រឿងញៀន និងបទល្មើសកងទ័ពការពារព្រំដែនវៀតណាម បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ ព្រមទាំងធ្វើការកោតសរសើរដល់ភាគីកម្ពុជាចំពោះកិច្ចសហប្រតិបត្តិការក្នុងការបង្កាទប់ស្កាត់ និងបង្ក្រាបនូវបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់នាពេលកន្លងមករវាងកម្ពុជា-វៀតណាម។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋានគនបាលជាតិកម្ពុជា បានមានប្រសាសន៍ថា ដោយស្ថានការណ៍បទល្មើសគ្រឿងញៀនក្នុងពិភពលោក និងក្នុងតំបន់កាន់តែមានភាពស្មុគស្មាញ និងការចរាចរគ្រឿងញៀន ពីតំបន់ត្រីកោណមាស កាន់តែមានការកើនឡើង ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម សុខមាលភាព និងការអភិវឌ្ឍន៍ របស់បណ្តាប្រទេសក្នុងតំបន់ ក្នុងនោះ រួមទាំងកម្ពុជា និងវៀតណាមផងដែរ។
ពួកក្រុមឧក្រិដ្ឋជន បានប៉ុនប៉ងយកប្រទេសកម្ពុជា ធ្វើជាប្រទេសឆ្លងកាត់គ្រឿងញៀន ដោយសារភូមិសាស្ត្រនៅតាមតំបន់ព្រំដែន សម្បូទៅដោយព្រៃភ្នំ ជ្រោះ ទន្លេរ អូរ សមុទ្រ និងពុំទាន់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដែលបង្កការលំបាកដល់កម្លាំងប្រតិបត្តិការ និងមានភាពងាយស្រួលសម្រាប់ក្រុមឧក្រិដ្ឋគ្រឿងញៀន ធ្វើសកម្មភាព។
ជាមួយគ្នានេះ ពលរដ្ឋនៅតាមតំបន់ព្រំដែន មានជីវភាពខ្សត់ខ្សោយ គួបផ្សំនិងចំណេះដឹងនៅមានកម្រិត ធ្វើឲ្យក្រុមឧក្រិដ្ឋជនមានឱកាសអូសទាញ ពង្វក់ឲ្យប្រើប្រាស់គ្រឿងញៀន រហូតក្លាយខ្លួន ជាឧបករណ៍សម្រាប់ពួកឧក្រិដ្ឋជន។
តាមរយៈកិច្ចប្រតិបត្តិការបង្ក្រាបការចរាចរ ជួញដូរគ្រឿងញៀនខុសច្បាប់ សមត្ថកិច្ចអាចប៉ាន់ប្រមាណបានថាបរិមាណគ្រឿងញៀនដែលលួចនាំចូលចរាចរ ជួញដូរ ប្រើប្រាស់ក្នុងប្រទេស មានប្រហែល៧% និង ៩៣%ទៀត អាចត្រូវបានបន្ដនាំចេញទៅប្រទេសនានា តាមលម្ហរសមុទ្រ ផ្លូវអាកាស ផ្លូវគោក និងបញ្ញើប្រៃសណីយ៍។
តាមរយៈប្រតិបត្តិការកន្លងមកបាន ពិនិត្យឃើញថាពួកឧក្រិដ្ឋជនគ្រឿងញៀនទាំងក្នុង និងក្រៅប្រទេស នៅតែបន្ដឆក់ឱកាសផ្លាស់ប្តូររូបភាព សកម្មភាពថ្មីៗបន្ថែមទៀតដូចជា៖ ការផ្លាស់ប្តូរច្រក និងផ្លូវចរាចរ ជាពិសេសការលួចកែច្នៃផលិតសារធាតុញៀនថ្មីៗ ក្នុងទ្រង់ទ្រាយតូចៗ នៅតាមផ្ទះជួល បន្ទប់ខុនដូរ និងតាមផ្ទះក្នុងបូរីជាដើម។
ឯកឧត្តម ក៏បានពង្រឹង ពង្រីក កិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មាន រវាងអង្គភាពអនុវត្តច្បាប់គ្រឿងញៀនថ្នាក់ជាតិ និងថ្នាក់ខេត្តជាប់ព្រំដែន ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ មានប្រសាសន៍ទៀតថា កន្លងមកភាគីទាំងពីរ តែងតែផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ទាន់ពេលពេលវេលា ទើបសមត្ថកិច្ចនៃប្រទេសទាំងពីរ បង្ក្រាបករណីគ្រឿងញៀនឆ្លងដែន បានទាន់ពេល និងមានប្រសិទ្ធភាព កម្ពុជានិងបន្តកិច្ចសហការល្អជាមួយមិត្ត វៀតណាម និងរឹតចំណងសាមគ្គីភាពបន្ថែមទៀត ដើម្បីឲ្យប្រទេសរបស់យើងទាំងពីរ គ្មានគ្រឿងញៀន ជាពិសេសនៅតាមតំបន់ព្រំដែន និងធ្វើការបោសសម្អាតក្រុមឧក្រិដ្ឋជន ដែលយកប្រទេសយើងទាំងពីរ ជាកន្លែងឆ្លងកាត់។
ថ្លែងបិទកម្មវិធីកិច្ចប្រជុំលើទី៤ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឌូ ង៉ុកកាញ នាយកនៃនាយកដ្ឋានប្រឆាំងគ្រឿងញៀន និងបទល្មើសកងទ័ពការពារព្រំដែនវៀតណាម និងបានថ្លែងអំណរគុណដល់ភាគីទាំងបី ដែលបានយកចិត្តទុកដាក់ និងធ្វើឲ្យការប្រជុំលើកទី៤នេះប្រកបទៅដោយជោគជ័យ និងសូមជូនពរដល់ក្រុមការងារទាំងអស់ឲ្យជួបតែសេចក្តីសុខ និងសន្យាជួបគ្នាឆ្នាំក្រោយ នៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា នៅខែមីនា ឆ្នាំ២០២៥ កម្ពុជានិងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំលើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងបទល្មើសគ្រឿងញៀនកម្ពុជា-វៀតណាម ដើម្បីផ្លាស់ប្តូវបទពិសោធន៍ការងារលើការប្រឆាំងបទល្មើសគ្រឿងញៀនតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម៕
អត្ថបទ៖ កុម្ភះ


















-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ
-
ព័ត៌មាន1 week agoក្រសួងធម្មការ និងសាសនា បន្តផ្សព្វផ្សាយ «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី៣៣១