ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងក្រុមគ្រួសារ អញ្ជើញកាន់បិណ្ឌវេន៤ នៅវត្តបទុមវតី
នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងក្រុមគ្រួសារ សមាជិកសមាជិកា TYDA, អ.ម.ត, និង កាយឫទ្ធិនារីកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធី បុណ្យកាន់បិណ្ឌវេនទី៤ នៅវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្នុងឱកាស នៃពិធីបុណ្យប្រពៃណីជាតិ ដែលប្រជាពុទ្ធបរិស័ទខ្មែរគ្រប់ស្រទាប់វណ្ណៈ ទូទាំងព្រះរាជាណាចក្រកម្ពុជា មានសេចក្តីអំណរសាទរយ៉ាងក្លៀវក្លា និងរួមសាមគ្គីគ្នាធ្វើបុណ្យធ្វើទាន ដោយសេចក្តីជ្រះថ្លា នៅក្នុងរដូវកាលបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នៅតាមទីអារាមនានាដែលជាទីសក្ការៈ។ ជាក់ស្តែងក្នុងឱកាសបិណ្ឌទី៤នេះ លោកជំទាវបណ្ឌិត និងក្រុមគ្រួសារ បានអញ្ជើញបូជា,ទៀន,ធូប, គន្ធពិដោ ថ្វាយចំពោះព្រះពុទ្ធបដិមា នៅលើឧបដ្ឋានសាលា និងបា្ររព្ធពិធីសូត្រមន្ត សមាទានសីល តាមសិក្ខាបទ ដើម្បីរំលឹកនឹកដល់គុណបុណ្យព្រះរតនត្រ័យ និងព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង។ បន្ទាប់អំពីបទនមស្សការសមាទានសីលចប់សព្វគ្រប់ លោកជំទាវបណ្ឌិត និងក្រុមគ្រួសារ បានឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធបុព្វការីជន លោកយាយ លោកតា ដែលបានចែកឋានទៅកាន់បរលោកខាងមុខ ក្នុងនោះមានវិញ្ញាណក្ខន្ធសាច់ញ្ញាតិ លោកឪពុក អ្នកម្តាយទាំងសង្ខាង រួមទាំងញ្ញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់វរៈលោកខាងមុខហើយនោះ សូមវិញ្ញាណក្ខន្ធអ្នកមានគុណទាំងអស់ បានសោយសុខក្នុងឋានដ៏ខ្ពង់ខ្ពស់ និងសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។
មួយផ្នែកនៃកុសលផលបុណ្យ ដែលកើតមានក្នុងថ្ងៃនេះលោកជំទាវបណ្ឌិត និងក្រុមគ្រួសារសូមឧទ្ទិសជូន វិញ្ញាណក្ខន្ធវីរជនអ្នកស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ ព្រមទាំងវិញ្ញាណក្ខន្ធជនរួមជាតិខ្មែរស្លូតត្រង់ ជាង៣លាននាក់ ដែលបានបាត់បង់អាយុជីវិតយ៉ាងអយុត្តិធម៌ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត សូមអោយវិញ្ញាណក្ខន្ធអ្នកទាំងអស់នោះបានសោយសុខក្នុងឋានសុគតិភពគ្រប់ៗគ្នា។
ម្យ៉ាងវិញទៀតតាមរយៈអំណាច នៃផល្លានិសង្ឃកើតចេញពីទឹកចិត្តជ្រះថ្លា ក្នុងថ្ងៃកាន់បិណ្ឌវេន៤នេះដែរ សម្តេចព្រះពុទ្ធជ័យមុន្នី ឃឹម សន ព្រះគ្រូសូត្រសស្តាំ និងថេរានុថេរគ្រប់ព្រះអង្គទាំង៤៣២អង្គ ដែលគង់ក្នុងវត្តបទុមវតីរាជវរារាម បានឧទ្ទិសថ្វាយដល់វត្ថុសក្ដិសិទ្ធិក្នុងលោក និងទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សាការពារ និងទ្រទ្រង់វិញ្ញាណក្ខន្ធលោកអ្នកមានគុណទាំងអស់ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឯកឧត្តមបណ្ឌិត ពេជ សោភ័ណ និងលោកជំទាវ ម៉ុក ប៉ូប៉ុនរិទ្ធ សូមបានចាប់យកកំណើតថ្មី ក្នុងទីឋានដ៏ខ្ពង់ខ្ពស់ជានិច្ចនិរន្តតរៀងទៅ។
សូមបញ្ជាក់ថា ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី៤ នៅក្នុងវត្តបទុមវតីនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត រួមទាំងក្រុមគ្រួសារបាននាំយកទេយ្យទានប្រគេនព្រះសង្ឃរួមមាន៖ អង្ករចំនួន១តោន មីចំនួន១០០ កេស ទឹកបរិសុទ្ធ១០០កេស ភេសជ្ជៈឆាមពាន ១០០កេស និងទឹកក្រូច១០០កេស និងថវិកាមួយចំនួន៕ អត្ថបទៈ សំ ងីម

















-
PR NEWS5 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន3 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន2 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង