ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖ មិនថាការសម្រេចចិត្តណាមួយនោះទេ គោលដៅតែមួយគត់ គឺដើម្បីសេចក្តីសុខប្រជាជន និងភាពរីកចម្រើនរបស់ប្រជាជាតិកម្ពុជា
ភ្នំពេញ៖ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា មិនថាការសម្រេចចិត្តណាមួយនោះទេ ទោះជាកាលពី២៥ឆ្នាំមុន ឬក៏នៅពេលនេះក៏ដោយ គោលដៅតែមួយគត់ គឺដើម្បីសេចក្តីសុខរបស់ប្រជាជនកម្ពុជា និងភាពរីកចម្រើនរបស់ប្រជាជាតិកម្ពុជា។
តាមរយៈបណ្ដាញសង្គមនាយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសរសេរថា «CLV-DTA៖ មិនថាការ សម្រេចចិត្តណាមួយនោះទេ ទោះជាកាលពី២៥ឆ្នាំមុន ឬក៏នៅពេលនេះក៏ដោយ គោលដៅតែមួយគត់ គឺដើម្បីសេចក្តីសុខរបស់ប្រជាជនកម្ពុជា និងភាពរីកចម្រើនរបស់ប្រជាជាតិកម្ពុជា។ រយៈពេល២៥ ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការតំបន់ ត្រីកោណអភិវឌ្ឍន៍ CLV-DTA ដែលជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានផ្ដល់នូវគុណប្រយោជន៍ និងការអភិវឌ្ឍជូនមកដល់កម្ពុជាជាច្រើនអនេក។ ប្រជាពលរដ្ឋដែលនៅតាមបណ្ដាតំបន់ទាំងនេះប្រាកដជាបានជ្រាបច្បាស់អំពីសារៈសំខាន់ និងអត្ថប្រយោជន៍ដែលកម្ពុជាទទួលបាន។ »
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់បន្ថែមទៀតថា ទោះបីជាយ៉ាងនេះក្តី ប្រមុខថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏វាងវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរយ៉ាងល្អិតល្អន់ ធ្វើយ៉ាងណាធានានិរន្តរភាពនៃសុខដុមរមនារបស់ប្រជាជនកម្ពុជា យល់ច្បាស់ពីកង្វល់ និងការខ្វល់ខ្វាយរបស់ប្រជាពលរដ្ឋ កាត់ផ្តាច់នូវមន្ទិលសង្ស័យទាំងឡាយ និងដើម្បីបញ្ចៀសនូវរាល់ការប៉ុនប៉ងក្នុងចេតនាអាក្រក់នានាដែលអាចផ្ដល់ហានិភ័យ ឬដែលនឹងអាចជះឥទ្ធិពលមិនល្អដល់សេចក្តីសុខរបស់ប្រជាជនកម្ពុជាជារួម។
ឯកឧត្តម ហ៊ុន ម៉ានី បានគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តប្រកបដោយគតិបណ្ឌិត និងការគិតគូរយូរអង្វែងសម្រាប់ប្រជាជាតិកម្ពុជាលើការដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA។


-
PR NEWS5 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន3 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន2 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង