ព័ត៌មាន
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអញ្ជើញដល់ប្រទេសចិនដោយសុវត្ថិភាព និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសភាតំណាងប្រជាជនចិន
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅល្ងាចថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២៤នេះ បានអញ្ជើញដល់ទីក្រុងប៉េកំាងប្រកបដោយសុវត្ថិភាព នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាព រយៈពេល៥ថ្ងៃ នៅទីក្រុងប៉េកំាងនិងក្រុងសៀងហៃ តបតាមការអញ្ជើញរបស់ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការ
អចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស។
នៅអាកាសយានដ្ឋានអន្តរជាតិនាទីក្រុងប៉េកំាង គណៈប្រតិភូ បានទទួលការស្វាគមន៍និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីភាគីមិត្តចិន ។ លោកជំទាវ ពូ សៀវលិន (Bu Xiaolin) អនុប្រធានគណៈកម្មាធិការការពារបរិស្ថាន និងអភិរក្សធនាធាននិងជាសមាជិកនៃក្រុមមិត្តភាពសភាចិន-កម្ពុជា និងមន្រ្តីជាច្រើនរូបទៀត បានអញ្ជើញមកទទួលស្វាគមន៍និងធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ជូនគណៈប្រតិភូរដ្ឋសភាកម្ពុជា ។ នៅក្នុងឱកាសនោះ ក៏មានវត្តមានលោកជំទាវ សឿង រដ្ឋចាវី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសចិនរួមទាំងសហការីស្ថានទូតជាច្រើននាក់ទៀត ក៏បានអញ្ជើញមកទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាផងដែរ។
នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ស្អែកនេះ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា នឹងជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាវ ឡឺជី នៅវិមានសភាតំណាងប្រជាជនចិន។ ប្រធានរដ្ឋសភានៃប្រទេសទាំងពីរ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ និងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានរដ្ឋសភានៃប្រទេសទំាងពីរផងដែរ។ ឯកសារទាំងពីរនេះ នឹងផ្តល់លទ្ធភាពកាន់តែទូលំទូលាយថែមទៀត ដល់ការផ្លាស់ប្តូរដំណើរទស្សនកិច្ចនិងការចែករំលែកបទពិសោធន៍ការងារពីគ្នាទៅវិញទៅមកនៅគ្រប់កម្រិតរវាងសភាប្រទេសទំាងពីរ។
បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅរដ្ឋធានីប៉េកំាង គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នឹងបន្តដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសៀងហៃ ដែលនៅទីនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹង អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឈិន ជីនីង (Chen Jining) លេខាធិការនៃគណៈកម្មាធិការគណបក្សកុម្មុយនីស្តចិន ប្រចាំទីក្រុងសៀងហៃ និងភាគីមិត្តចិនមួយចំនួនទៀត៕






-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន5 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត