ព័ត៌មាន
ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី យាងនិវត្តមកប្រទេសវិញក្រោយ ពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន
នៅរសៀលថ្ងៃទី២៣កញ្ញានេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណា ចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុង សេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជា ទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យ បានស្ដេចយាងនិវត្តមកកាន់មាតុប្រទេសវិញហើយ បន្ទាប់ពីបានស្តេចយាងទៅកាន់រដ្ឋធានីប៉េកាំងកាលពីថ្ងៃទី២៦ខែសីហា ឆ្នាំ២០២៤ ដើម្បីស្តេចយាងទៅ ពិនិ ត្យនិងព្យា បាលព្រះរាជសុខភាពជាទៀងទាត់ តាមការកំណត់របស់ក្រុមវេជ្ជបណ្ឌិតចិន។
យាង និង អញ្ជើញថ្វាយព្រះរាជដំណើរព្រះអង្គទាំងទ្វេ ស្តេចយាងនិវត្តដល់អាកាសយានដ្ឋានអន្តរ ជាតិភ្នំពេញ មានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, សម្តេច ឯកឧត្តម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ,ព្រះរាជវង្សានុវង្ស មន្ត្រីអ្នកមុខ អ្នកការជាច្រើនទៀត។
ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ និងប្រជារាស្ត្រខ្មែរ មានសេចក្តីសោមនស្សរីករាយ ដោយបានបួងសួង ថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុង សេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គលជា ទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទាំងទ្វេ មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មយឺនយូរជាងរយព្រះវស្សា ដើម្បីស្តេចគង់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដ៏យូរអង្វែងដល់ប្រជារាស្ត្រខ្មែរ បានជ្រកកោនដោយសុខដុមរមនា ។
គួរបញ្ជាក់ថា៖ ក្នុងឱកាសស្តេចគង់ប្រថាប់នៅរដ្ឋធានីប៉េកាំង ឱ្យក្រុមវេជ្ជបណ្ឌិតចិនពិនិត្យ និងព្យាបាល ព្រះរាជសុខភាពរបស់ព្រះអង្គទាំងទ្វេមួយរយៈនៅទីនោះសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញដឹកនាំគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់នាព្រះរាជដំណាក់រដ្ឋធានីប៉េកាំង និងតង្វាយពីឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ថ្វាយអង្គសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នូវនំសំពះព្រះខែ និងផ្លែឈើដ៏ប្រណិត,នំសំពះព្រះខែ ស្រា និងតែ ពីឯកឧត្តម Yang Guangyu ចាងហ្វាងសណ្ឋាគារភ្ញៀវរដ្ឋទាយ៉ុតថៃ ក្នុងឱកាសបុណ្យនិទាឃរដូវ នៅព្រះរាជដំណាក់ប៉េកាំងកាលពីថ្ងៃទី២ខែកញ្ញា ។ នៅវេលាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសវនការជូន ឯកឧត្តម Zhao Leji ប្រធានសភាប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន ហើយព្រះអង្គក៏សព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានថ្វាយ សម្តេចក្រុមព្រះ នរោត្តម ចក្រពង្ស និងព្រះបុត្រាបុត្រី យាងចូលក្រាបថ្វាយបង្គំគាល់ នាព្រះរាជដំណាក់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនផងដែរ ។
រាប់ចាប់តាំងពីសម័យកាលដំបូងនៃការកកើតចំណងមិត្តភាពកម្ពុជា-ចិនថ្នាក់ដឹកនាំចិនបានថ្វាយនូវវន្ទនកិច្ច និងបដិសណ្ឋារកិច្ចយ៉ាងល្អប្រពៃបន្ថែមពីលើពិធីការការទូតដ៏ទៃទាំងទ្បាយ តួរយ៉ាងដូចជាការថ្វាយនូវក្រយាជារឿយៗ រួមជាមួយសារលិខិតបង្ហាញពីក្តីនឹករលឹក មនោសច្ចេតនារាប់អានពីសំណាក់ឯកឧត្តមជូ អេន ឡាយ ថ្វាយព្រះបរមរតនកោដ្ឋ គ្រាព្រះអង្គគង់ប្រថាប់នាប្រទេសចិនកាលពីអតីតកាលកន្លងទៅ ។ ទាំងនេះបានបង្ហាញថា ចំណងមិត្តភាពជាប្រពៃណីកម្ពុជា-ចិន គឺជាចំណងមិត្តភាពដ៏ជ្រាលជ្រៅ និងមានអតីតកាលដ៏យូរអង្វែងជាមួយនិងអនុស្សាវរីយ៍ជាច្រើន៕ អត្ថបទ៖ មុត សុទ្ធ
-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ
-
ព័ត៌មាន1 week agoក្រសួងធម្មការ និងសាសនា បន្តផ្សព្វផ្សាយ «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី៣៣១