ព័ត៌មាន
ការបង្កើតរដ្ឋធម្មនុញ្ញនៅឆ្នាំ១៩៩៣ បានរួមចំណែកជាសារវន្តក្នុងការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍ
អ្នកសិក្សាស្រាវជ្រាវ និងអ្នកនយោបាយនៅកម្ពុជា យល់ឃើញថា ការបង្កើតរដ្ឋធម្មនៅឆ្នាំ១៩៩៣ បានរួមចំណែកជាសារវន្តក្នុងការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍរីកចម្រើនមកដល់សព្វថ្ងៃ ។
ក្នុងកិច្ចសម្ភាសជាមួយBTV នៅថ្ងៃទី២៤ ខែកញ្ញា នេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំ នាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ការបង្កើតរដ្ឋធម្មនុញ្ញនៅ ឆ្នាំ១៩៩៣ មានសារសំខាន់ ដូចជា៖ បានផ្លាស់ប្ដូរនៃដំណាក់កាលប្រវត្តិសាស្រ្តដ៏សំខាន់មួយ ដោយបាន បង្កើតឡើងវិញនៃរបបរាជានិយមដែលជាគ្រឹះរបបនយោបាយនៃប្រទេសកម្ពុជា, ជាគ្រឿងទប់អំណាច ទាំងបីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបានបែងចែកដាច់ពីគ្នា និងជាសារវន្តសម្រាប់ការរក្សាសុខ សន្តិភាពប្រទេសជាតិ ជាដើម ។
លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានឱ្យដឹងដែរថា បច្ចុប្បន្ន ប្រទេស កម្ពុជាមានសុខសន្តិភាព ដោយគោរពទៅតាមរដ្ឋធម្មនុញ្ញ ដែលបានបង្កើតឡើងនៅឆ្នាំ១៩៩៣។ រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់រដ្ឋ ដែលប្រជាពលរដ្ឋគ្រប់រូប រាប់បញ្ចូលទាំងអ្នកនយោបាយដែរនោះ ត្រូវគោរពតាម។ ម្យ៉ាងវិញទៀត ការបង្កើតរដ្ឋធម្មនុញ្ញនេះ បានធ្វើឱ្យមានការបង្រួបបង្រួមជាតិផងដែរ។
គួររម្លឹកដែរថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសភាធម្មនុញ្ញអនុម័ត នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់ និងសេចក្តីសម្រេចទាំងឡាយ និងស្ថាប័ននានារបស់រដ្ឋ ត្រូវស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។ គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ រដ្ឋធម្មនុញ្ញានៃព្រះរាជាណាចក្រកម្ពុជា មានអាយុ កាល ៣១ឆ្នាំហើយ៕ អត្ថបទ៖ សោភ័ណ





-
PR NEWS5 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន3 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 day agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
