ព័ត៌មាន
ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា៖ យុវជនរស់នៅក្នុងសម័យសន្តិភាព ត្រូវចេះចាប់យកឱកាសអភិវឌ្ឍខ្លួនឱ្យបានល្អ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ
ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានអនុញ្ញាតឲ្យប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៌កម្ពុជា ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ នៅវិមានរដ្ឋសភា មុនពេលចេញដំណើរទៅចូលរួម កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៌ និងជប៉ុន នៅក្នុងខែវិច្ឆិកាខាងមុខនេះ។
ឯកឧត្តមបានសម្តែងនូវក្តីសោមនស្សរីករាយដែលត្រូវបានសម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ផ្តល់ឱកាសឱ្យជួបសារជាថ្មីជាមួយក្មួយៗ ព្រមទាំងមានមោទនភាពចំពោះក្មួយៗទាំង១៦រូប តំណាងឱ្យយុវជនកម្ពុជា ចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន នាទីក្រុងតូក្យូ ប្រទេសជប៉ុន។
ឯកឧត្តម បានគូសបញ្ជាក់ថា ក្មួយៗក៏ដូចជាយុវជនគ្រប់រូបក្នុងសម័យកាលនេះ ពិតជាមានភ័ព្វសំណាងខ្លាំងណាស់ ដោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប និងមានថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលតែងគិតគូរពីអនាគតរបស់យុវជន ផ្តល់អាទិភាដល់តួនាទីរបស់យុវជន ក៏ដូចជាផ្តោតលើការអភិវឌ្ឍធនធានមនុស្សជាដើម។ ជាក់ស្តែង ក្មួយៗមានឱកាសក្នុងការចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ដ៏មានសារៈសំខាន់នេះ ដូច្នេះក្មួយៗយុវជនទាំងអស់ ត្រូវចេះចាប់យកឱកាស អភិវឌ្ឍខ្លួនឱ្យបានល្អ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។
តាំងពីនីតិកាលទី៦ មកដល់នីតិកាលទី៧នេះ រដ្ឋសភាបានរៀបចំឱ្យមានក្រុមសមាជិកសភាវ័យក្មេងផងដែរ ដើម្បីធ្វើជាតំណាងរបស់យុវជនចូលរួមវេទិការជាតិ និងវេទិការអន្តរសភានានា។ ជាពិសេស រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលដឹកនាំដោយយុវជនបន្តវេន ត្រូវបានប្រជាពលរដ្ឋជឿទុកចិត្តចំពោះសមត្ថភាព ក្នុងការដឹកនាំនាវាកម្ពុជាបន្តរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍកាន់តែជឿនលឿនបន្ថែមទៀត។
ឯកឧត្តម បានផ្តាំផ្ញើដល់ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ត្រូវប្រកាន់ភ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង រក្សាឥរិយាបទនិងតម្លៃជាតិ ផ្សព្វផ្សាយអំពីវប្បធម៌ជាតិ រៀនសូត្រពីគ្នាទៅវិញទៅមកជាមួយយុវជនប្រទេសដទៃ ចូលរួមលើកកម្ពស់សន្តិភាពនិងការរួមរស់ជាមួយគ្នាដោយសន្តិសហវិជ្ជមាន ជាពិសេសត្រូវចូលរួមគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកបន្តអភិវឌ្ឍជាតិមាតុភូមិ។
គួរបញ្ជាក់ថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន លើកនេះ នឹងរៀបចំឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន រយៈពេល៣៨ថ្ងៃ ចាប់ពីថ្ងៃទី០៤ ខែវិច្ចិកា រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ៕
-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ
-
ព័ត៌មាន1 week agoក្រសួងធម្មការ និងសាសនា បន្តផ្សព្វផ្សាយ «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី៣៣១