ព័ត៌មាន
កម្ពុជាគ្រោងចំណាយថវិកាប្រមាណពីរពាន់លានដុល្លារ ដើម្បីបន្សុំានឹងការប្រែប្រួលអាកាសធាតុ
ក្នុងរយៈពេល១០ឆ្នាំ ចាប់ពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០៣០ ប្រទេសកម្ពុជាមានផែនការចំណាយថវិកាប្រមាណពីរពាន់លានដុល្លាសហរដ្ឋអាមេរិក ដើម្បីបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ។ នេះបើតាមប្រសាសន៍ឯកឧត្តមបណ្ឌិត ហេង ចាន់ធឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្តក្រសួងបរិស្ថាន និងជានាយកគម្រោងជាតិ បានលើកឡើងក្នុងសិក្ខាសាលាអភិវឌ្ឍសមត្ថភាពស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់អ្នកសារព័ត៌មាន និងវិស័យឯកជន នៅថ្ងៃទី២៦ ខែកញ្ញានេះ ស្ថិតនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
ឯកឧត្តមបណ្ឌិត ហេង ចាន់ធឿន បានឱ្យដឹងទៀតថា ក្នុងចំណោមថវិកាប្រមាណពីរពាន់លានដុល្លារ ដើម្បីបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុនេះ មានវិស័យចំនួន៣ ដែលមានអាទិភាពខ្ពស់ជាងគេ ដែលក្នុងនោះរួមមាន៖វិស័យធនធានទឹក កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ក្រៅពីនេះ មានវិស័យបន្ទាប់បន្សុំផ្សេងៗទៀត។ ឯកឧត្តមបន្តទៀត សម្រាប់ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់វិញ ដោយគិតចាប់ពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០៣០ កម្ពុជាមានផែនការចំណាយថវិកាជិត៦ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ការប្រែប្រួលអាកាសធាតុ គឺជាការប្រែប្រួលស្ថានភាពអាកាសធាតុដែលអាចកំណត់អត្តសញ្ញាណបានតាមរយៈការវិភាគស្ថិតិ ដែលមានការប្រែប្រួលតួលេខមធ្យម និងតួលេខអថេរនៃអាកាសធាតុ ហើយការប្រែប្រួលនោះបន្តកើតឡើងក្នុងរយៈពេលវែងជាច្រើនទសវត្សរិ៍ ឫយូជាងនេះ។ មូលហេតុនៃការប្រែប្រួលអាកាសធាតុមានដូចជា៖ការបំភាយឧស្ម័នកាបូនិច មេតាន និងឌីអាសូតមូណូអុកស៊ីតជាដើម។
នៅឆ្នាំ២០២៣កន្លងទៅ តាមរយៈកិច្ចប្រជុំកំពូលក្របខណ្ឌUN ស្តីពីការប្រែប្រួលអាកាសធាតុ COP-28 នៅទីក្រុងឌូបៃ ប្រទេសកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ដើម្បីចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ ការប្តេជ្ញាចិត្តនោះមានដូចជា៖ លុបចោលគម្រោងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ៧០០MW ជំនួសមកវិញដោយរោងចក្រអគ្គិសនីដើរដោយឧស្ម័នLPGវិញ។ អភិវឌ្ឍថ្មីនៃទំនប់ស្តុកទឹក ដើម្បីផលិតថាមពលអគ្គិសនីស្អាត ១០០០MW ឱ្យបានមុនឆ្នាំ២០២៨។ បង្កើនថាមពលកកើតឡើងវិញ ដែលភាគច្រើនជាថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី និង ថាមពលខ្យល់ ឱ្យបានដល់កម្រិត៧០ភាគរយ និងដាំដើមឈើយ៉ាងតិច១លានដើមក្នុងមួយឆ្នាំ និងផែនការផ្សេងៗជាច្រើនទៀត៕ អត្ថបទ៖ទូច សោភ័ណ





-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត