ព័ត៌មាន
សម្តេចធិបតី បញ្ជាឱ្យក្រសួងយុត្តិធម៌ពិនិត្យការសម្រេចផ្ដន្ទាទោសបុរស បង្កគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ ៤នាក់នៅឫស្សីកែវ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកការផ្តន្ទាទោសឲ្យបុរស ដែលបានបើកឡានក្នុងស្ថានភាពស្រវឹងជោគជាំ ហើយបានបុកឲ្យគេស្លាប់៤នាក់ និងរងរបួសធ្ងន់ស្រាលមួយចំនួនទៀត នៅក្រោមស្ពានខណ្ឌឫស្សីកែវ ហាក់បីដូចជាមិនយុត្តិធម៌ នោះឡើយ ហើយសម្តេច បានបញ្ជាឲ្យក្រសួងយុត្តិធម៌ធ្វើការសើរើចំពោះករណីនេះ ឡើងវិញ ជាបន្ទាន់ផងដែរ។
ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចប្រមាណ៣.៥៣០នាក់ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបញ្ជាឱ្យក្រសួងយុត្តិធម៌ ប្រើសិទ្ធិអធិបញ្ជាក្នុងការប្ដឹងទៅសាលាឧទ្ធរណ៍ ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបានបង្កឱ្យមនុស្សស្លាប់ចំនួន៤នាក់ ខណៈសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសឲ្យជនបង្ករនេះ ជាប់ពន្ធធនាគារត្រឹមតែ៥ឆ្នាំ ហើយបានធ្វើឲ្យសាធារណជនមានការរិះគន់ និងមិនយល់ព្រម។
សម្តេចធិបតីនាយករដ្ឋមន្រ្តី លើកឡើងថា បញ្ហាបុរសម្នាក់ដែលស្រវឹងជោគជាំ ហើយបានបើកឡានបុកមនុស្សស្លាប់រហូតដល់ទៅបួននាក់ នៅក្រោមស្ពាន ខណ្ឌឫស្សីកែវ នាពេលកន្លងទៅនេះ តែត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចកាត់ក្តីឲ្យជាប់ពន្ធនាគារត្រឹមតែ៥ឆ្នាំនោះហាក់បីដូចជាមិនសមរម្យ និងយុត្តិធម៌នោះឡើយសម្រាប់ជនរងគ្រោះ ហើយប្រសិនបើច្បាប់កំណត់ត្រឹមប៉ុណ្ណឹងមែននោះ ក្រសួងយុត្តិធម៌ត្រូវតែធ្វើវិសោធនកម្មច្បាប់ភ្លាមៗ ចំពោះករណីនេះ។
សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសបុរសស្រវឹងបើករថយន្តបុកមនុស្សស្លាប់៤នាក់ នៅស្ពានអាកាសឬស្សីកែវ ឱ្យជាប់ពន្ធធនាគា៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០ លានរៀល។ ក្រោយតុលាការធ្វើការផ្តន្ទាទោសចំពោះជនជាប់ចោទនេះត្រឹមតែ៥ឆ្នាំ និងពិន័យជាប្រាក់ត្រឹមតែ២០លានរៀលនោះ ត្រូវបានមហាជនធ្វើការរិះគន់យ៉ាងខ្លាំង និងមិនយល់ព្រមលើការសម្រេចរបស់តុលាការនោះឡើយ បើទោះបីជាសាច់ញាតិរបស់ជនរងគ្រោះធ្វើការដកពាក្យបណ្តឹងក៏ដោយនោះ។
គួរម្លឹកថា កាលពីវេលាម៉ោង១៨៖៤០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ កន្លងទៅ មានមនុស្សប្រុសស្រី៤នាក់ បានបាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងបួននាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្ដសង្គ្រោះ ដឹកយកទៅសង្គ្រោះភា្លមៗនៅឯមន្ទីពេទ្យ ក្នុងករណីបុរសម្នាក់បើករថយន្ដ Ford Ranger បុករះម៉ូតូនឹងរថយន្ដជាច្រើនគ្រឿង នៅក្រោមស្ពានអាកាសឬស្សីកែវ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ៕អត្ថបទបាន ចក់




-
PR NEWS5 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 day agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង