ព័ត៌មាន
កម្ពុជា ចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ នៅទីក្រុងញូវយ៉ក
ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងសហការី បានអញ្ជើញចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។
លោកជំទាវរដ្ឋលេខាធិការ បានអញ្ជើញចូលរួមក្នុង Side Events នាពេលព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ដែលកិច្ចពិភាក្សាក្រោមប្រធានបទស្តីពី “Revitalized Multilateralism: Recommitting to ending AIDS together” ដែលមានគោលបំណង៖១) បង្ហាញនូវសមិទ្ធផលនានាដែលសម្រេចបាន និងប្តេជ្ញាចិត្ត ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០៣០។ ២) គាំទ្រសម្រាប់ការដឹកនាំនយោបាយកម្រិតខ្ពស់ និងការចូលរួម ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០៣០។ ៣) បង្ហាញពីការសាមគ្គីភាពជាសកលសម្រាប់សកម្មភាពពហុភាគីប្រកបដោយប្រសិទ្ធភាព។ ៤) ធ្វើការប្តេជ្ញាចិត្តឡើងវិញផ្នែកនយោបាយ និងហិរញ្ញវត្ថុ ដើម្បីបញ្ចប់ជំងឺអេដស៍។ កិច្ចប្រជុំនេះ រៀបចំឡើងដោយ UNAIDS, Global Fund, PEPFAR និងប្រទេសជាសមាជិកអង្គការសហប្រជាជាតិមានចំនួនសរុបប្រមាណ១៥០រូប។

ជាកិច្ចបន្ទាប់ នាពេលរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាបន្ត ក្រោមប្រធានបទស្តីពី “From Policy to Action: Successful Implementation of Multisectoral AMR programs in LMICs” ដែលមានគោលបំណង៖ ១) ចែករំលែកបទពិសោធន៍ក្នុងប្រទេសក្នុងការកាត់បន្ថយភាពស៊ាំនឹងឱសថប្រឆាំង (AMR) និងផ្តល់នូវឧទាហរណ៍នៃការធ្វើអន្តរាគមន៍របស់ AMR ដែលទទួលបានជោគជ័យនៅក្នុងអភិក្រមសុខភាពតែមួយ(One Health) ។ ២) ផ្តល់ឱកាសដើម្បីពិភាក្សា និងធ្វើការផ្លាស់ប្តូរការអនុវត្តល្អសម្រាប់ធ្វើអន្តរាគមន៍នៅទូទាំងប្រទេស និងតំបន់ដើម្បីកាត់បន្ថយ AMR ។ ៣) ឆ្លុះបញ្ចាំងពីសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពី AMR និងរៀបចំផែនការអនុវត្តនិងទទួលបានអនុសាសន៍គោលនយោបាយដែលមានសក្តានុពលពីកិច្ចប្រជុំកម្រិតខ្ពស់ ដើម្បីជូនដំណឹង និងពង្រីកកិច្ចអន្តរាគមន៍ថ្នាក់ជាតិ និងមូលដ្ឋានបន្ថែមទៀត។ កិច្ចប្រជុំនេះ រៀបចំឡើងដោយ World Medical Association, International Center for Antimicrobial Resistance Solutions និងប្រទេសជាសមាជិកអង្គការសហប្រជាជាតិមានចំនួនសរុបប្រមាណ ១០០រូប៕ អត្ថបទ រដ្ឋា


-
PR NEWS5 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 day agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង