ព័ត៌មាន
ក្រុមបញ្ញវន្តនៅកម្ពុជាបង្ហាញពីមូលហេតុដែលក្រុមប្រឆាំងជ្រុលនិយមខាំមិនលែងរឿង CLV ព្រោះមិនចង់ឱ្យពលរដ្ឋទុកចិត្តលើរដ្ឋាភិបាល
ទោះបីជារដ្ឋាភិបាលបានប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ហើយក៏ដោយ ក៏ ក្រុមប្រឆាំងជ្រុលនិយមនៅតែអង្កៀមខាំមិនលែង ចំពោះរឿងទឹកដីព្រំដែននេះ ដោយបានលើកហេតុផលផ្សេងៗច្រើនរាប់មិនអស់ដើម្បីបំភ្លៃការពិត បំផុលបំផុសញុះញង់បង្កភាពវឹកវរសង្គម។
តើអ្វីជាចេនាពិតប្រាកដរបស់ក្រុមប្រឆាំជ្រុលនិយមក្នុងការបន្តវាយប្រហាររឿងCLVនេះ?

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា គ្រប់សកម្មភាពក្រុមប្រឆាំងធ្វើឡើង តែងមានបំណងចង់ឱ្យពលរដ្ឋមានការយល់ច្រឡំ និងមិនមានទំនុកចិត្តលើរដ្ឋាភិបាល តាមរយៈការប្រើប្រាស់រូបភាពសន្លឹកបៀរដដែលៗដូចជា បញ្ហាព្រំដែន ទឹកដី និងជនអន្តោប្រវេសន៍ជាជាដើម ទោះបីជារដ្ឋាភិបាលធ្វើការដឹកនាំប្រទេសរីកចម្រើនរុងរឿង ការពារទឹកដី អធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដីយ៉ាងណាក៏ដោយ ក៏ក្រុមប្រឆាំងនៅតែយកលេសដដែលៗ នោះទៅផ្សព្វផ្សាយធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនមានការយល់ច្រឡំ។
លោកបន្តថា ការចាកចេញពីក្របខណ្ឌនៃកិច្ចព្រមប្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាមគឺជាការសម្រេចចិត្តខាងនយោបាយមួយដ៏មុតស្រួចបំផុតដែលអ្នកនយោបាយធម្មតាមិនអាចសម្រេចបាន ប៉ុន្តែថ្នាក់ដឹកនាំកម្ពុជាបានធ្វើការសម្រេច ដើម្បីបំពេញសំណូមពរប្រជាពលរដ្ឋដែលមានការកង្វល់ចំពោះបញ្ហាទឹកដីអធិបតេយ្យនិងឯករាជ្យរបស់កម្ពុជា។
លោកថ្លែងថា៖«អ្វីដែលក្រុមប្រឆាំងកំពុងធ្វើគឺពួកគាត់អត់បានគិតអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលរបស់ថ្នាក់ដឹកនាំ ហើយក៏អត់បានគិតគូរដល់ប្រយោជន៍ជាតិដែរ»។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសង្គម យល់ឃើញថា ក្រុមប្រឆាំងដែលចោទប្រកាន់រដ្ឋាភិបាលថាការដកខ្លួនចេញពី CLV ជាទង្វើសប្បនិម្មិតនោះ គឺចេតនាដើម្បីតែប្រឆាំងរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ទោះបីជារាជរដ្ឋាភិបាលខំប្រឹងធ្វើយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែឆ្កឹះរកចំណុចមកប្រឆាំងទាំងទទឹងទិស។
មួយវិញទៀត ក្រុមប្រឆាំងមួយក្តាប់តូច លែងមានអាវុធនយោបាយទៀតហើយ ព្រោះការប្រឆាំងនោះគ្មានចំណុចណាមួយជួយលើកស្ទួយប្រទេសជាតិនោះទេ។
លោកថ្លែងថា៖«ចំពោះខ្ញុំមិនមែនជាបញ្ហាចម្លែកទេព្រោះគាត់ប្រឆាំងបែបនេះយូរឆ្នាំហើយ គាត់រកអ្វីប្រឆាំងថ្មីមិនឃើញទេ អ៊ីចឹងគាត់មានតែដុតរោលបញ្ហាដដែលៗហ្នឹង ដោយសារតែគាត់គិតថា ប្រជាពលរដ្ឋយើងទទួលចំណេះដឹង បញ្ហាអធិបតេយ្យមានកម្រិត បញ្ហាចំណេះដឹងប្រវត្តិសាស្ត្រមានកម្រិត ចឹងគាត់ងាយនឹងដុតរោលទៅលើបញ្ហាជាតិនិយម អធិបតេយ្យ»។
លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខ ថ្លែងថា ក្រុមប្រឆាំងនៅតែព្យាយាមបង្កើតស៊ីណារីយ៉ូ ដើម្បីបោកបញ្ឆោតប្រជាជន តាមរយៈការបំភ្លៃព័ត៌មាន និងការលើកពីបញ្ហាដែលផ្ទុយនឹងទិដ្ឋភាពច្បាប់កម្ពុជា។ ការដកខ្លួនរបស់រាជរដ្ឋាភិបាលកម្ពុជាពី CLV គឺដើម្បីបញ្ចប់ និងលុបបំបាត់ អាវុធរបស់ក្រុមជ្រុលនិយម និងបក្សប្រឆាំង ជាពិសេសទណ្ឌិត សម រង្សី ដែលតែងតែធ្វើនយោបាយតូបនីយកម្មលើបញ្ហាព្រំដែន និងជនជាតិវៀតណាមនៅកម្ពុជា។
លោកថ្លែងថា៖«ខ្ញុំយល់ឃើញថា ការអនុវត្តច្បាប់ និងការទប់ស្កាត់របស់រាជរដ្ឋាភិបាលកម្ពុជានៅតែមិនទាន់គ្រប់គ្រាន់នៅឡើយទេពោលគឺយើងទាមទារឱ្យមានការចូលរួមពីប្រជាជនគ្រប់ស្រទាប់វណ្ណៈ និងគ្រប់គ្នាទាំងអស់ ជាពិសេសយុវជនក្នុងការទប់ស្កាត់ និងមិនចូលរួមការអំពាវនាវរបស់ទណ្ឌិតសម រង្ស៊ី និងបក្ខពួក»៕

-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ
-
ព័ត៌មាន1 week agoក្រសួងធម្មការ និងសាសនា បន្តផ្សព្វផ្សាយ «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី៣៣១