ព័ត៌មាន
អគ្គិភ័យឆាបឆេះឃ្លាំងស្តុកម៉ូតូអាគុយ និងកង់អាគុយទាំងស្រុងនៅខណ្ឌជ្រោយចង្វារ
ភ្នំពេញ ៖ ទីតាំងឃ្លាំងស្តុកម៉ូតូអាគុយនិងកង់អាគុយ គ្រប់ប្រភេទមួយកន្លែងដែលស្ថិតនៅខណ្ឌជ្រោយចង្វារ ត្រូវអគ្គិភ័យឆាបឆេះទាំងស្រុង ក្រោយសមត្ថកិច្ចជំនាញជួយអន្តរាគមន៍បាញ់ពន្លត់ដោយប្រើរយៈពេលជាង ១ម៉ោង ។
កាលពីវេលាម៉ោង១៧ និង៤០នាទី ល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ មានករណីអគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់អាគុយនិងម៉ូតូអាគុយគ្រប់ប្រភេទមួយកន្លែង នៅមហាវិថី អភិវឌ្ឍន៍ ( OCIC) ដែលស្ថិតភូមិដើម គ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និង សមត្ថកិច្ចហើយសមត្ថកិច្ចក្នុងមូលដ្ឋានក៏បានសហការជាមួយសមត្ថកិច្ចជំនាញជួយអន្តរាគមន៍យ៉ាងញាប់ដៃញាប់ជើង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ។ ដោយ ៖ តារាវុទ្ធី



















-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ
-
ព័ត៌មាន1 week agoក្រសួងធម្មការ និងសាសនា បន្តផ្សព្វផ្សាយ «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី៣៣១