ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញពិនិត្យវឌ្ឍនភាព មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងសួរសុខទុក្ខ សំណេះសំណាលថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិក នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចុះពិនិត្យការផ្តល់សេវាផ្នែកបច្ចេកទេសមន្ទីរពិសោធន៍ ក្នុងការស្វែងយល់ពីការប្រើប្រាស់ម៉ាស៊ីនធ្វើតេស្តមេរោគអេដស៍ក្នុងឈាម (រាប់ចំនួនមេរោគ) រយៈពេលនៃការធ្វើតេស្ត និងបច្ចេកទេសប្រើប្រាស់។ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំការប្រើប្រាស់ម៉ាស៊ីន ដោយត្រូវចូលរួមថែទាំឱ្យបានត្រឹមត្រូវស្របតាមលក្ខណៈបច្ចេកទេស និងមានឯកសារកិច្ចសន្យាឱ្យបានច្បាស់លាស់ ចៀសវាងមានបញ្ហាបច្ចេកទេសណាមួយ ពិបាកស្វែងរកប្រភពព័ត៌មាន និងការទទួលខុសត្រូវ។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋន្រ្តី បានជួបសួរសុខទុក្ខប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលសេវានៅគ្លីនិកនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ក្នុងបំណងស្វែងយល់ារបម្រើសេវារបស់មន្រ្តីសុខាភិបាល ទាំងទទួលបដិសណ្ឋារកិច្ច បច្ចេកទេសព្យាបាល និងក្រមសីលធម៌វិជ្ជាជីវៈ។ ឯកឧត្តមក៏បានណែនាំដល់ប្រជាពលរដ្ឋដែលមកទទួលសេវា ដោយត្រូវថែទាំសុខភាពរបស់ខ្លួនឱ្យបានល្អ ទាំងសុខភាពផ្លូវកាយ និងជាពិសេសសុខភាពផ្លូវចិត្ត ព្រមទាំងអញ្ជើញមកជួប ឬពិគ្រោះទៀងទាត់ជាមួយក្រុមគ្រូពេទ្យតាមពេលវេលាកំណត់។
ខណៈជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលនៃមជ្ឈមណ្ឌលជាតិ ឯកឧត្តមសាស្ត្រាចារ្យ បានរំលឹកលើកឡើងថា មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងកាមរោគ បានដើរតួសំខាន់ក្នុងវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា ទាំងកម្រិតជាតិ និងអន្តរជាតិ ដែលក្នុងឆ្នាំ២០២៣ ករណីឆ្លងថ្មីនៃមេរោគអេដស៍ មានប្រមាណជា ៣ ទៅ ៤ នាក់/ថ្ងៃ។ ឯកឧត្តមសាស្ត្រាចារ្យ ជម្រុញលើកទឹកចិត្ត ឱ្យមជ្ឈមណ្ឌលជាតិ ពង្រឹងកិច្ចសហប្រតិការជាមួយដៃគូអភិវឌ្ឍ ដើម្បីជម្រុញការបង្ការទប់ស្កាត់ការឆ្លងថ្មីនៃមេរោគបន្ថែមទៀត ចៀសវាងនូវការឆ្លងរាលដាលខ្លាំង នឹងនាំមកនូវផលវិបាកធ្ងន់ធ្ងរដល់សង្គម ដូចជា បញ្ហាមរណៈភាព បន្សល់នូវក្មេងកំព្រា ឆ្លងទៅជំនាន់ក្រោយៗ ដែលជាបញ្ហាគម្រាមកំហែងដល់សុខភាពសាធារណៈនៅប្រទេសកម្ពុជាយើង។
ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះមួយចំនួន ដើម្បីអនុវត្តការងារប្រចាំថ្ងៃ ឱ្យមានប្រសិទ្ធភាពបន្ថែមទៀតដូចជា៖
– សូមបេ្តជ្ញាចិត្តក្នុងការកាត់បន្ថយអត្រានៃការឆ្លងជំងឺអេដស៍
– លើកទឹកចិត្តក្នុងការផ្តល់ការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយការយកចិត្តទុកដាក់
– ត្រៀមលក្ខណៈបង្កើនការផ្សព្វផ្សាយ និងរំលេចសកម្មភាពថ្មីៗ អំពីការអប់រំសុខភាពពីជំងឺអេដស៍ ក្នុងពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ
– ផ្សារភ្ជាប់យុទ្ធសាស្រ្តជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
– សូមប្រែក្លាយការណែនាំ ទៅជាសកម្មភាព។
ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់មន្រ្តី និងបុគ្គលិក ត្រូវខិតខំពង្រឹងសមត្ថភាពបន្ថែមទៀតតាមរយៈការបណ្តុះបណ្តលផ្នែកជំនាញ និងបច្ចេកទេស ព្រមទាំងចែករំលែកចំណេះដឹង រវាងគ្នានិងគ្នា ចេះស្រឡាញ់រាប់អានគ្នា សាមគ្គីភាពកាន់តែជាធ្លុងមួយ និងចែករំលែកបទពិសោធន៍គ្នា ដើម្បីបន្តបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងារថែមទៀត៕
អត្ថបទ រដ្ឋា
























-
ព័ត៌មាន4 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន3 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន7 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន7 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន4 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន7 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន7 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន6 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត