ព័ត៌មាន
លោក Trump បន្ទោសប្រធានាធិបតីអ៊ុយក្រែន ចំពោះការចាប់ផ្តើមសង្រ្គាមជាមួយរុស្ស៊ី
បេក្ខភាពប្រធានាធិបតីអាមេរិកបក្សសាធារណរដ្ឋ លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (១៧ តុលា) បានស្តីបន្ទោសប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ចំពោះការជួយចាប់ផ្តើមសង្រ្គាមរបស់ទីក្រុងគីវ ជាមួយរុស្ស៊ី ដែលជាការបញ្ជាក់បន្ថែមថាលោក Trump ទំនងជានឹងផ្លាស់ប្តូរយ៉ាងខ្លាំងនូវគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន ប្រសិនបើលោកឈ្នះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកា។

អតីតប្រធានាធិបតីអាមេរិករូបនេះ បានរិះគន់លោក Zelenskiy ជាញឹកញាប់នៅលើផ្លូវនៃយុទ្ធនាការរបស់ខ្លួន ដោយហៅលោកម្តងហើយម្តងទៀតថាជា “អ្នកលក់មានថ្វីមាត់ដ៏អស្ចារ្យបំផុតនៅលើលោក” ដោយសារតែការស្នើសុំ និងទទួលបានជំនួយយោធារាប់ពាន់លានដុល្លាររបស់ខ្លួនចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងក្នុងឆ្នាំ២០២២មក។

លោក Trump ក៏បានថ្កោលទោសមេដឹកនាំអ៊ុយក្រែនរូបនេះចំពោះការបរាជ័យក្នុងការស្វែងរកសន្តិភាពជាមួយទីក្រុងមូស្គូ ហើយលោកបង្ហើបថា អ៊ុយក្រែនប្រហែលជាត្រូវប្រគល់ទឹកដីខ្លះរបស់ខ្លួនឱ្យរុស្ស៊ី ដើម្បីធ្វើកិច្ចព្រមព្រៀងសន្តិភាព ដោយនោះជាសម្បទានដែលទីក្រុងគីវ ចាត់ទុកថាមិនអាចទទួលយកបាន។

ការលើកឡើងរបស់លោក Trump លើកម្មវិធីពិភាក្សា ផតខាស PBD កាលពីថ្ងៃព្រហស្បតិ៍នេះ ជាវោហាសាស្រ្តកាន់តែខ្លាំងក្លាជាងការរិះគន់ពីមុនរបស់ខ្លួន។ លោកបាននិយាយថា លោក Zelenskiy ជាអ្នកត្រូវស្តីបន្ទោស មិនត្រឹមតែចំពោះការបរាជ័យក្នុងការបញ្ចប់សង្រ្គាមប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ការជួយចាប់ផ្តើមផងដែរ បើទោះបីជាជម្លោះនេះបានផ្ទុះឡើងនៅពេលដែលរុស្ស៊ី បានចាប់ផ្ដើមប្រតិបត្តិការយោធាលើទឹកដីអធិបតេយ្យភាពអ៊ុយក្រែនមុនក៏ដោយ៕
-
ព័ត៌មាន4 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន3 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន7 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន7 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន7 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន4 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន7 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន6 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត