ព័ត៌មាន
មេដឹកនាំកូរ៉េខាងជើង និយាយថា ការបំផ្ទុះផ្លូវចោល ជាសញ្ញានៃការបញ្ចប់ទំនាក់ទំនងអាក្រក់ជាមួយកូរ៉េខាងត្បូង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃសុក្រ ១៩ តុលា សប្ដាហ៍នេះថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានហៅកូរ៉េខាងត្បូងថាជាបរទេស និងជាប្រទេសអរិភាព នៅពេលលោក ចុះពិនិត្យស្ថានភាពកងទ័ព ដោយបន្ថែមថា ការបំផ្លិចបំផ្លាញនៃបណ្ដាញដឹកជញ្ជូននាពេលថ្មីៗនេះ បានបង្ហាញពីការបញ្ចប់ទំនាក់ទំនងអាក្រក់រវាងកូរ៉េទាំង២។

ទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើង (KCNA) បាននិយាយថា លោក Kim បានទៅកាន់ទីស្នាក់ការកណ្តាលនៃកងពលលេខ ២ នៃកងទ័ពប្រជាជនកូរ៉េកាលពីថ្ងៃព្រហស្បតិ៍ ជាទីដែលលោកបានពិនិត្យឡើងវិញលើផែនការការពារជាតិ បន្ទាប់ពីការសម្រេចចិត្តនាពេលថ្មីៗនេះរបស់ទីក្រុងព្យុងយ៉ាងក្នុងការបំផ្ទុះផ្លូវថ្នល់ និងផ្លូវដែក តភ្ជាប់គ្នាជាមួយកូរ៉េខាងត្បូង។

ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយ ដោយសំដៅលើឈ្មោះផ្លូវការរបស់កូរ៉េខាងត្បូង គឺ សាធារណដ្ឋកូរ៉េ នៅក្នុងកិច្ចពិភាក្សារបស់លោកជាមួយមេបញ្ជាការយោធា លោក Kim បានសង្កត់ធ្ងន់ថា កងទ័ពរបស់យើងគួរតែចងចាំម្តងទៀតនូវការពិតដ៏ច្បាស់លាស់ថា កូរ៉េខាងត្បូងគឺជាប្រទេសបរទេស និងជាប្រទេសអរិភាពសម្រាប់កូរ៉េខាងជើង។

គួររម្លឹកថាទំនាក់ទំនងរវាងកូរ៉េទាំងពីរកាន់តែយ៉ាប់យ៉ឺនចាប់តាំងពីលោក Kim កាលពីខែមករា បានកំណត់ទីក្រុងសេអ៊ូលថាជា សត្រូវធំបំផុត របស់ប្រទេសលោក ហើយបាននិយាយថាកូរ៉េខាងជើងលែងចាប់អារម្មណ៍ក្នុងការបង្រួបបង្រួមជាតិទៀតហើយ៕
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន