ព័ត៌មាន
ឯកឧត្តម គីម រិទ្ធី ចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខកងកម្លាំង ដែលកំពុងឈរជើង តាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អមដំណើរដោយថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១៧ ខែតុលា ម្សិលមិញនេះ បានចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខ ជាមួយកងកម្លាំងនគរបាលព្រំដែនគោក កម្លាំងតំបន់ប្រតិបត្តិការសឹងរងខេត្ត ការិយាល័យទំនាក់ទំនងព្រំដែន (BLO) ដែលកំពុងឈរជើងតាម បណ្ដោយព្រំដែនកម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។
នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានថ្លៃងកោតសរសើរចំពោះកងកម្លាំងគ្រប់ជាន់ថ្នាក់ទាំងអស់ដែលកំពុងឈរជើងការពារព្រំដែននៅសមរភូមិមុខដែលបានលះបង់កម្លាំងកាយចិត្ដពុះពារការលំបាកក្នុងការខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងបុព្វហេតុការពារជាតិមាតុភូមិ បូរណភាពទឹកដី អធិបតេយ្យជាតិ ព្រមការយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការ បង្ក្រាប បង្ការ ការទប់ស្កាត់បទល្មើសនានា ជាពិសេសការចរាចរណ៍ជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ការជួញដូរមនុស្ស នាពេលកន្លងមកបានយ៉ាងល្អប្រសើរ។ ជាមួយនេះ សូមបន្តកិច្ចសហការជិតស្និទ្ធបន្ថែមទៀត ក្នុងការថែរក្សាបរិយាកាសសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន រួមចំណែកបង្កលក្ខខណ្ឌអំណោយផលដល់ការប្រកបជីវភាពរស់នៅរបស់ប្រជាជននៅតាមព្រំដែន ដោយឈរលើស្មារតីសាមគ្គីភាពគ្នាទៅវិញទៅមក។
បន្ថែមពីនេះ សូមបន្តពង្រឹងចំណងសាមគ្គីភាពរវាងកងកម្លាំងការពារព្រំដែនប្រទេសទាំងពីរ ក្នុងការផ្លាស់ប្ដូរព័ត៌មានឱ្យគ្នានូវរាល់សភាពការណ៍ និងបាតុភាពនានាដែលកើតមានតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន ដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា ជាពិសេសបង្កើនកិច្ចសហប្រតិបត្តិការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទដើម្បីធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងស្ថិរភាពនៅតាមតំបន់ព្រំដែនប្រទេសទាំងពីរ ព្រមទាំងបន្តចាត់វិធានការម៉ឺងម៉ាត់ និងសហកាជិតស្និទ្ធ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងកាត់ ព្រំដែនរវាងប្រទេសទាំងពីរឱ្យមានប្រសិទ្ធភាពខ្ពស់។
ជាមួយនឹងការចុះពិនិត្យ និងសួរសុខទុក្ខនាឱកាសនោះ ឯកឧត្តមអភិបាលខេត្តក៏បាននាំ យកនូវអំណាយទៅផ្ដល់ជូនកងកម្លាំងឈរជើងទាំងបីទីតាំងខាងលើ ដោយក្នុងមួយទីតាំងទទួលបាន អង្ករ ២៥០គីឡូក្រាម មី ៥កេស ត្រីខ ៥យួរ ទឹកស៊ីអ៊ីវ ៣យួរ ទឹកត្រី ២យួរ ព្រម ទាំងថវិកា ២លានរៀល៕













-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន