ព័ត៌មាន
លោកស្រី Harris ផ្លាស់ប្តូរយុទ្ធសាស្រ្តក្នុងយុទ្ធនាការ ជុំវិញក្ដីបារម្ភនៃការមានប្រៀបរបស់លោក Trump
អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រយុទ្ធនាការរបស់ខ្លួន ដើម្បីទាញការគាំទ្រកាន់តែច្រើនបន្ថែមទៀត រួមទាំងធ្វើឱ្យការវាយប្រហាររបស់ខ្លួនលើគូប្រជែងគឺលោក Donald Trump កាន់តែមុតស្រួច នៅពេលដែលក្ដីបារម្ភរបស់បក្សប្រជាធិបតេយ្យបានកើនឡើង ចំពោះការស្ទង់មតិថ្មីៗដែលបង្ហាញថាបេក្ខភាពបក្សសាធារណរដ្ឋរូបនេះហាក់មានប្រៀប។

លោកស្រី Harris បេក្ខភាពបក្សប្រជាធិបតេយ្យ កំពុងស្ថិតក្នុងការប្រជែងយ៉ាងប្រកៀកប្រកិតក្នុងរដ្ឋសំខាន់ៗទល់នឹងលោក Trump អតីតប្រធានាធិបតីនៃបក្សសាធារណរដ្ឋ នេះបើយោងតាមការស្ទង់មតិជាសាធារណៈ និងផ្ទៃក្នុង ដែលបានបង្កឱ្យមានភាពមិនប្រាកដប្រជាជាថ្មី។

ទីប្រឹក្សាម្នាក់ក្នុងយុទ្ធនាការលោកស្រី Harris បាននិយាយថា បន្ទាប់ពីផ្តោតលើគោលនយោបាយជាច្រើនសប្តាហ៍ និងព្យាយាមកំណត់ខ្លួនឯងនៅលើវេទិកាជាតិ លោកស្រី Harris នឹងផ្លាស់ប្ដូរយុទ្ធសាស្រ្តត្រលប់ទៅតាំងនាមជារដ្ឋអាជ្ញាដូចកាលពីខែកក្កដាវិញ ដោយសង្ឃឹមថានឹងបង្ហាញពីភាពរឹងមាំដល់អ្នកបោះឆ្នោត និងអាចលុបបំបាត់រូបភាពបុរសខ្លាំងរបស់លោក Trump។

ការស្ទង់មតិជាតិរបស់សារព័ត៌មានរ៉យទ័រ និងទីភ្នាក់ងារស្រាវជ្រាវអ៊ីបសូស (Reuters/Ipsos) បង្ហាញថា តួលេខគាំទ្ររបស់លោកស្រី Harris បានរួមតូចពីការនាំមុខ ៧ពិន្ទុកាលពីចុងខែកញ្ញា លើលោក Trump មកនៅត្រឹមតែ ៣ពិន្ទុប៉ុណ្ណោះ។ ការព្រួយបារម្ភបន្ថែមទៀតសម្រាប់បក្សប្រជាធិបតេយ្យគឺថា លោកស្រី Harris និងលោក Trump ទទួលបានការគាំទ្រស្មើគ្នាគិតជាតួលេខនៅក្នុងរដ្ឋប្រទាញប្រទង់សំខាន់ៗចំនួន៧ ដែលអាចនឹងសម្រេចលើអ្នកឈ្នះការបោះឆ្នោត៕
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦