ព័ត៌មាន
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ចុះពិនិត្យមើលទីតាំង ដើម្បីរៀបចំលំហាត់សមយុទ្ធរវាងកងទ័ពកម្ពុជា ឡាវ វៀតណាមនៅលើទឹកដីខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ កិច្ចប្រជុំវឌ្ឍនភាពការងារចុះមើលទីតាំងជាក់ស្ដែងរបស់លេខាធិការដ្ឋាន និងអនុគណៈកម្មការជំនាញនៃគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំធ្វើលំហាត់សមយុទ្ធរវាងកងទ័ពបីប្រទេស កម្ពុជា-ឡាវ-វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាវអាវុធហត្ថ ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំឆ្នាំនេះ និងបន្តការរឯកភាពគ្នាលើការបង្កើនការផ្លាស់ប្ដូរពីគ្នាទៅវិញទៅមក នូវទស្សនកិច្ចមន្ត្រីយោធា និងបង្កើនការផ្លាស់ប្ដូរទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដើម្បីកសាងទំនុកចិត្ត និងទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធថែមទៀត។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានមានប្រសាសន៍លើកឡើងពីការងារចំពោះមុខ ដែលលេខាធិការដ្ឋាន និងអនុគណៈកម្មការជំនាញនៃគណៈកម្មការអន្តរក្រសួង និងរដ្ឋបាលរាជធានីភ្នំពេញ និងេត្តកំពង់ឆ្នាំង ត្រូវរួមសហការគ្នា ដើម្បីរៀបចំឱ្យបានសមស្របទាំងរូបភាពចាត់តាំង និងទាំងខ្លឹមសារនៃការរៀបចំកម្មវិធី ។ ការជ្រើសរើសយកទីតាំង មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង ជាកន្លែងប្រារព្ធពិធី ហើយជាកន្លែងធ្វើលំហាត់សមយុទ្ធរួមគ្នា ព្រោះទីតាំងនេះអំណោយផល សម្រាប់ការហ្វឹកហ្វឺននិងការបាញ់គ្រាប់ពិត ក្នុងលំហាត់សមយុទ្ធ។ ឯកឧត្តម ក៏បានពិភាក្សាទៅលើស្ថានភាពគោលដៅទីតាំង ពេលវេលា និង វាយតម្លៃ នៃកម្មវិធីនីមួយៗ ព្រមទាំងសន្និដ្ឋានឲ្យបានត្រឹមត្រូវ ទៅតាមបច្ចេកទេស និងបទពិសោធដែលកម្ពុជាធ្លាប់រៀបចំនូវកិច្ចប្រជុំថ្នាក់អន្តរជាតិកន្លងមក ពិសេសដោយផ្តោតសំខាន់ ទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនាម័យ អគ្គិសនី ការរៀបចំកន្លែងស្នាក់នៅ ការហូបចុករបស់ប្រតិភូទាំងបីប្រទេស និងក្បួនធ្វើដំណើរទៅកាន់គោលដៅនីមួយៗផងដែរ ។
ការចុះពិនិត្យទីតាំងត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីការពារជាតិ និងធ្វើលំហាត់សមយុទ្ធរួមគ្នារវាងកងទ័ពបីប្រទេស កម្ពុជា ឡាវ វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខនេះ ។ កិច្ចប្រជុំឆ្នាំនេះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបន្តការរឯកភាពគ្នាលើការបង្កើនការផ្លាស់ប្ដូរពីគ្នាទៅវិញទៅមក នូវទស្សនកិច្ចមន្ត្រីយោធានិងបង្កើនការផ្លាស់ប្ដូរទំនាក់ទំនង រវាងប្រជាជននិងប្រជាជន ដើម្បីកសាងទំនុកចិត្ត និងទំនាក់ទំនងឲ្យកាន់តែ ជិតស្និទ្ធថែមទៀត ៕ កាំង ហុងវាស្នា
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦