ព័ត៌មាន
អ៊ុយក្រែនមិនទាន់អាចចូលជាសមាជិកណាតូបានទេ ហើយក៏គ្មានការឯកភាពលើផែនការជ័យជម្នះដែរ
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បានដាក់ជូនផែនការជ័យជម្នះរបស់លោកទៅកាន់សហភាពអឺរ៉ុប និងអង្គការសម្ព័ន្ធយោធាណាតូ ក្នុងទីក្រុងព្រុចសែលកាលពីថ្ងៃព្រហស្បតិ៍ បំណងបញ្ចប់សង្រ្គាមនៅឆ្នាំ២០២៥ខាងមុខ។

លោក Zelenskiy បាននិយាយថា ប្រសិនបើដៃគូរបស់យើងនឹងមិនបាត់បង់ការរួបរួមរបស់ពួកគេទេនោះ យើងនឹងមិនបរាជ័យទេ ។

លោកបានទទួលការសន្យាបន្តការគាំទ្រពីអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមមួយ ប៉ុន្តែពុំមានការយល់ព្រមពីសម្ព័ន្ធមិត្តសំខាន់ៗ នៃការអំពាវនាវរបស់លោកសម្រាប់ការអញ្ជើញចូលជាសមាជិកណាតូជាបន្ទាន់នោះទេ។

ប្រមុខណាតូរូបនេះនិយាយថា ខ្ញុំទន្ទឹងរង់ចាំថ្ងៃដែលអ៊ុយក្រែននៅទីេះក្នុងនាមជាសមាជិកនៃសម្ព័ន្ធភាពនេះ ដល់ពេលនោះ យើងនឹងបន្តធ្វើឱ្យអស់ពីសមត្ថភាពដើម្បីធានាឱ្យអ៊ុយក្រែនឈ្នះ។ នេះគឺសំខាន់សម្រាប់សន្តិសុខរួមរបស់យើង។
ប៉ុន្តែអង្គការ NATO បាននិយាយថា អ៊ុយក្រែន មិនអាចចូលរួមក្នុងពេលមានសង្គ្រាមបានទេ។

លោក Zelenskiy បានអះអាងថា ការអញ្ជើញអ៊ុយក្រែនជាផ្លូវការឱ្យចូលរួមក្នុងអង្គការ NATO នឹងបញ្ជាក់យ៉ាងច្បាស់ចំពោះប្រទេសរុស្ស៊ីថា លោក Vladimir Putin មិនអាចឈ្នះបានទេ។
សមាជិកអង្គការណាតូសំខាន់ៗមួយចំនួន រួមទាំងសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ មានការប្រុងប្រយ័ត្នជាពិសេសចំពោះការចេញលិខិតអញ្ជើញសមាជិកភាព។
លោក Zelenskiy កំពុងបង្ហាញផែនការរបស់លោកទៅកាន់សម្ព័ន្ធមិត្ត ស្របពេលកងកម្លាំងរុស្ស៊ីបានវាយរុលទៅមុខនៅភាគខាងកើត ខណៈរដូវរងាដ៏ធ្ងន់ធ្ងរនៃការកាត់ផ្តាច់ចរន្តអគ្គិសនីបានកើត ឡើង និងមុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានធ្វើឱ្យមានភាពមិនច្បាស់លាស់អំពីអនាគតនៃការគាំទ្ររបស់លោកខាងលិចលើអ៊ុយក្រែន៕
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦