ព័ត៌មាន
ថ្នាល verify.gov.kh របស់កម្ពុជាត្រូវបានជ្រើសរើសជាគំរូមួយក្នុងចំណោមកម្មវិធី និងថ្នាលឌីជីថលនៅទូទាំងពិភពលោក
កាលពីថ្ងៃទី១-៣ ខែតុលា ឆ្នាំ២០២៤ នៅប្រទេសអេហ្ស៊ីប ឯកឧត្តម ជា សេរីវឌ្ឍន៍ អគ្គលេខាធិការនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បាននាំយកថ្នាល verify.gov.kh របស់កម្ពុជា ដើម្បីបង្ហាញនៅក្នុងកិច្ចប្រជុំកំពូល ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលពិភពលោក ដែលមានការចូលរួមពីតំណាងមកពីជាង ១០០ ប្រទេស និងភាគីពាក់ព័ន្ធមកពីរដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិល ដោយផ្តោតសំខាន់លើការបង្ហាញសក្តានុពលនៃហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (DPI) ក្នុងការជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) និងការជំរុញការធ្វើបរិវត្តកម្មឌីជីថលទូទាំងពិភពលោក។
នាឱកាសនោះ ថ្នាល verify.gov.kh របស់កម្ពុជាយើងត្រូវបានជ្រើសរើសជាគំរូមួយក្នុងចំណោមកម្មវិធី និងថ្នាលឌីជីថលនៅទូទាំងពិភពលោក ដែលបានបង្ហាញពីការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល។ ថ្នាល verify.gov.kh អាចឱ្យប្រជាពលរដ្ឋ អាជីវកម្ម និងស្ថាប័នរដ្ឋាភិបាលអាចពិនិត្យមើល និងបញ្ជាក់ពីភាពត្រឹមត្រូវនៃឯកសារ ដែលចេញដោយស្ថាប័នរដ្ឋាភិបាល គ្រឹះស្ថានអប់រំសាធារណៈ ឬឯកជន តាមរយៈការស្កេន QR ស្តង់ដារ។
គូសបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូល ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលពិភពលោករៀបចំឡើងដោយក្រសួងគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាននៃប្រទេសអេហ្ស៊ីប និងសហការរៀបចំដោយ នៃសហភាពទូរគមនាគមន៍អន្តរជាតិ (ITU), កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP), ការិយាល័យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកបច្ចេកវិទ្យា និងសហអភិវឌ្ឍន៍។





-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន