ព័ត៌មាន
ពុទ្ធសាសនិកចាប់ផ្ដើមនាំគ្នាប្រារព្ធពិធីបុណ្យកឋិនទាន
រដូវកាលកឋិនទាន បានចាប់ផ្ដើមហើយនៅថ្ងៃនេះ។ ពុទ្ធសាសនិក ចាប់ផ្ដើមមូលមតិគ្នាប្រារព្ធពិធីបុណ្យ កឋិនទាន ដើម្បីដង្ហែវេរចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស និងឧទ្ទិសកុសលជូនដល់ញាតិ សណ្ដានដែលបានចែកឋានទៅ និងកសាងផលបុណ្យសម្រាប់ខ្លួនឯងផងដែរ ។
នៅឯវត្តព្រះពុទ្ធឃោសាចារ្យ (វត្តចិនដំដែក) ស្ថិតនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែតុលា នេះ ដែលជាថ្ងៃនៃការចាប់ផ្ដើមរដូវកាលកឋិន ព្រះសង្ឃ និងពុទ្ធបរិស័ទ បានមូលមតិគ្នាជាឯកច្ឆន្ទ រៀបចំពិធីបុណ្យកឋិនទាន ដែលក្នុងមួយឆ្នាំ អាចរៀបចំធ្វើបានតែម្ដងប៉ុណ្ណោះ ។
ព្រះរតនវិសុទ្ធិវង្ស គាន សារ៉ាត់ ព្រះគ្រូសូធ្យស្តាំ (សូត្រស្ដាំ) វត្តព្រះពុទ្ធឃោសាចារ្យ (វត្តចិនដំដែក) បានមានសង្ឃដីកាប្រាប់BTVឱ្យដឹងថា នៅថ្ងៃនេះ វត្តចិនដំដែក បានរៀបចំពិធីបុណ្យកឋិនទាន ដោយមាន ពុទ្ធបរិស័ទជាច្រើនបានចូលរួម ព្រោះមានជំនឿលើព្រះពុទ្ធសាសនា ។
ពុទ្ធបរិស័ទ បានលើកឡើងថា ការចូលរួមក្នុងពិធីបុណ្យកឋិនទាននេះ ជាចំណែកមួយជួយជំរុញឱ្យវិ ស័យព្រះពុទ្ធសាសនាមានភាពរីកច្រើន និងឧទ្ធិសកុសលផលបុណ្យដល់ញាតិសណ្តានដែលបានចែកឋាន ទៅ ព្រមទាំងកសាងផលបុណ្យសម្រាប់ខ្លួនឯងផងដែរ ។
កឋិនទាន ឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលមានសម្តែងទុកក្នុងព្រះវិន័យបិដក មហាវគ្គ កឋិនក្ខន្ធកៈ ជាបុណ្យដែលមានលក្ខណៈប្លែកពីបុណ្យដទៃ៥យ៉ាង ដែលក្នុងនោះរួមមាន៖ ទី១. ប្លែកដោយ កាល គឺជាកាលទាន ក្នុងមួយឆ្នាំ ធ្វើបានតែ១ដង មានរយៈពេលកំណត់ត្រឹមតែ២៩ថ្ងៃ ហើយវត្តមួយ ទទួល បានកឋិនតែ១ដងប៉ុណ្ណោះ ទី២. ប្លែកដោយវត្ថុ គឺសំពត់ដែលជាវត្ថុកឋិននោះ មានតែស្បង់ ចីវរ និងសង្ឃាដី ដែលគេធ្វើត្រឹមត្រូវតាមពុទ្ធបញ្ញត្តិ ទី៣. ប្លែកដោយអំពើ គឺបុគ្គលអ្នកធ្វើគប្បីធ្វើឱ្យត្រូវតាមវិន័យបញ្ញត្តិ ហើយ សង្ឃ ត្រូវក្រាលគ្រងឱ្យត្រូវតាមវិន័យបញ្ញត្តិ ទី៤. ប្លែកដោយបដិគ្គាហកៈ គឺអ្នកទទួលសំពត់កឋិន បានតែភិក្ខុ ដែលនៅចាំព្រះវស្សាគ្រប់បីខែដោយមិនដាច់វស្សា ទើបទទួលក្រាលគ្រងបាន និងទី៥. ប្លែកដោយអានិសង្ស ជាបុណ្យមានផលានិសង្សច្រើន អ្នកធ្វើទទួលបានអានិសង្ស៥យ៉ាង គឺទី១. មានប្រាជ្ញាក្លៀវក្លាមោះមុត ទី២. មានពណ៌សម្បុរល្អ ទី៣. មានរូបល្អ ទី៤. មានទ្រង់ទ្រាយល្អ និង៥. នឹងបានជាស្តេចចក្រក្នុងជាតិណាមួយពុំ ខានឡើយ៕ អត្ថបទ៖ ទូច សោភ័ណ







-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន