ព័ត៌មាន
អ្នកគាំទ្រសោកស្ដាយក្រោយ សួន ចាន់ណារ៉ូ សម្រេចចិត្តចូលនិវត្តន៍ពីក្រុមបាល់ទះជម្រើសជាតិកម្ពុជា
អ្នកគាំទ្របានសម្ដែងការសោកស្ដាយ បន្ទាប់ពីកីឡាករ សួន ចាន់ណារ៉ូ បានសម្រេចចិត្តចូលនិវត្ដន៍ពីក្រុមបាល់ទះជម្រើសជាតិកម្ពុជា ដ្បិតគេមើលឃើញថា ប្រធានក្រុមរូបនេះ នៅតែមានសមត្ថភាពខ្ពស់ក្នុងតំណែងអ្នកលើកបាល់បច្ចុប្បន្ន។
ដំណឹងដ៏ភ្ញាក់ផ្អើលនេះដែរ ត្រូវបានសហព័ន្ធកីឡាបាល់ទះកម្ពុជា ផ្សព្វផ្សាយលើបណ្ដាញសង្គម កាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ហើយសហព័ន្ធក៏គ្រោងនឹងរៀបចំកម្មវិធីចូលនិវត្តន៍ជាផ្លូវការរបស់កីឡាករវ័យ ២៩ឆ្នាំរូបនេះ នាដើមសប្ដាហ៍ក្រោយផងដែរ ។
យោងតាមការជូនដំណឹងរបស់សហព័ន្ធ ទាំងថ្នាក់ដឹកនាំ មន្ដ្រី និងកីឡាករទាំងអស់ សុទ្ធតែបានគោរពនូវការសម្រេចចិត្តនេះ ព្រមទាំងបានអរគុណ សួន ចាន់ណារ៉ូ ដែលបានខិតខំប្រឹងប្រែងជួយក្រុមជម្រើសជាតិកម្ពុជាជាច្រើនរដូវកាលកន្លងមក រហូតសម្រេចបានសមិទ្ធផលធំៗជាច្រើនសម្រាប់ជាតិមាតុភូមិទៀតផង ។
ទន្ទឹមនឹងការប្រកាសនេះដែរ បានធ្វើឲ្យអ្នកគាំទ្រ មានការសោកស្ដាយជាខ្លាំង ដ្បិតគេយល់ថា សួន ចាន់ណារ៉ូ នៅតែមានសមត្ថភាពក្នុងតួនាទីជាអ្នកលើកបាល់ស្ដង់ដារ ។ តែយ៉ាងណាពួកគេ ក៏បានបង្ហាញការគាំទ្រ ចំពោះការសម្រេចចិត្តរបស់ ចាន់ណារ៉ូ ជាច្រើននៅតាមបណ្ដាញសង្គមផងដែរ ។
គួរដឹងថា ក្រោយប្រកបអាជីពបាល់ទះជាង ១០ឆ្នាំមកនេះ សួន ចាន់ណារ៉ូ បានរួមចំណែកជួយក្រុមជម្រើសជាតិកម្ពុជាជាច្រើន ពិសេសរយៈពេល ៣ឆ្នាំចុងក្រោយ ដែលរូបគេបានជួយក្រុមបង្កើតកំណត់ប្រវត្តិសាស្ដ្រជាបន្ដបន្ទាប់ ដូចការដណ្ដើមបានមេដាយសំរឹទ្ធលើកដំបូង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅវៀតណាម មុនបន្ដឈ្នះមេដាយប្រាក់ បន្ដឈ្នះមេដាយប្រាក់ ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ព្រមទាំងពានរង្វាន់ថ្នាក់ជាតិ និងអន្ដរជាតិជាច្រើនទៀត ខណៈចុងក្រោយ គឺគេបានរួមចំណែកជួយក្រុមបាល់ទះជម្រើសជាតិកម្ពុជា ទទួលបានកៅអីកម្រិត១ នៃពានរង្វាន់ SEA V-League 2025 ទៀតផង ៕ អត្ថបទ លី ឈុនឡា





-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន