ព័ត៌មាន
អន្តរក្រសួងប្រជុំផ្សព្វផ្សាយលើកកម្ពស់សេវាឆ្លើយតបចំពោះស្រ្តី និងកុមាររងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រលើកកម្ពស់តួនាទីស្រ្តីជាថ្នាក់ដឹកនាំនិងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល
(ភ្នំពេញ) ក្រសួងកិច្ចការនារី សហការជាមួយក្រសួង ផែន ការ ក្រសួងសុខាភិបាល និង អង្គការ Vital Strategies បានបើកកិច្ចប្រជុំផ្សព្វផ្សាយលើកកម្ពស់សេវាឆ្លើយតបចំពោះស្រ្តី និងកុមាររងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ លើកកម្ពស់តួនាទីស្រ្តីជាថ្នាក់ដឹកនាំនិងអភិបាល កិច្ចក្នុងវិស័យសុខាភិបាល។
លោកជំទាវ ប៉ែន រកស៊ី រដ្ឋលេខាធិកាក្រសួងសុខាភិបាល ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានទទួលស្វាគមន៍ថ្នាក់ដឹកនាំនិងក្រុមការងារអន្តរក្រសួងដែលដឹកនាំដោយលោកជំទាវ ច័ន្ទ សូរិយ៍ រដ្ឋលេខាធិការក្រសួង កិច្ចការនារី រួមទាំងថ្នាក់ដឹកនាំនិងមន្រ្តីបច្ចេក ទេសមកពីក្រសួងកិច្ចការនារី ក្រសួង សុខាភិបាល និង វិទ្យាស្ថានជាតិស្ថិតិនៃក្រសួង ផែនការជាច្រើនរូបនៅក្នុងទីស្តីការក្រសួងសុខាភិបាលនាថ្ងៃទី ១៨ ខែ តុលា ឆ្នាំ២០២៤នេះ។
ក្រសួងកិច្ចការនារី សហការជាមួយក្រសួងសុខាភិបាល និង អង្គការVital Strategies តាមរយៈគម្រោងទិន្នន័យសម្រាប់សុខភាព(D4H) បានរៀបចំកិច្ចប្រជុំជាមួយរដ្ឋ មន្រ្តី និងថ្នាក់ដឹកនាំរបស់ក្រសួងសុខាភិបាល ដើម្បីជម្រាបជូនពីកម្មវិធី Data to Policy (D2P)។ សូមជម្រាបជូនថា Data to Policy (D2P) គឺជាការប្រែក្លាយទិន្នន័យទៅគោលនយោបាយសង្ខេបទាក់ទងយេនឌ័រនិងសុខភាព បានអនុវត្តនៅឆ្នាំ ២០២៤ ។
ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាលក្រសួង កិច្ចការនារីបានដើរតួយ៉ាងសកម្មក្នុងការលើកកម្ពស់សមភាពយេន ឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីបានដឹកនាំសម្រប សម្រួលជាមួយគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជនក្នុងការលើកកម្ពស់ស្ថាន ភាព ឋានៈ តួនាទី របស់ស្រ្តី និងក្មេងស្រីនៅក្នុងប្រទេសកម្ពុជា ។ ក្រសួងកិច្ចការនារីក៍បានផ្សព្វផ្សាយដាក់ឱ្យអនុវត្តផែនការយុទ្ឋសាស្រ្តនារីរតនៈទី៦ ដើម្បីលើកកម្ពស់សម ភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេង ស្រី ដែលមានយុទ្ឋសាស្រ្តសំខាន់ៗជាច្រើន ក្នុងនោះមាន ការរៀបចំគោលនយោបាយនានាទាក់ទងយេនឌ័រនឹងសុខភាព។ ការរៀបចំអនុសាសន៍គោលនយោបាយសង្ខេបទាក់ទងនឹងយេនឌ័រ និងសុខភាព ពិតជាមានសារៈសំខាន់ណាស់ ហើយក៏ជាផ្នែកមួយនៃផែនការយុទ្ឋសាស្រ្តនារីរតនៈទី៦ ផងដែរ។
តាមរបាយការណ៍បានបញ្ជាក់ថា ក្រុមការងារអន្តរក្រសួង បានបំពេញការងារ រៀបចំអនុសាសន៍គោលនយោបាយចំនួន៥ រហូតបានទទួលជោគជ័យ រួមមាន៖
១. លើកកម្ពស់សេវាឆ្លើយតបចំពោះស្រ្តី និងកុមាររងគ្រោះដោយអំពើហិង្សាទាក់ទង នឹងយេនឌ័រ ។
២. ជំរុញការលុបបំបាត់ជំងឺមហារីកមាត់ស្បូន ដើម្បីសង្គ្រោះជីវិតស្រ្តី។
៣. កាត់បន្ថយអត្រាមរណភាពមាតា ទារកនិងកុមារ ដោយលើកកម្ពស់ស្ថានភាព ។ អាហារូបត្ថម្ភ សម្រាប់ស្រ្តីក្នុងវ័យបន្តពូជ ស្រ្តីមានផ្ទៃពោះ និងស្ត្រីក្រោយសម្រាលកូន អាយុ ១៥-៤៩ឆ្នាំ។
៤.ការកាត់បន្ថយផលប៉ះពាល់និងអត្រារៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមាន ផ្ទៃពោះនៅវ័យជំទង់ ។
៥. លើកកម្ពស់តួនាទីស្រ្តីជាថ្នាក់ដឹកនាំនិងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល។ ដែលកិច្ចប្រជុំថ្ងៃនេះបានផ្តោតលើប្រធានបទចំនួន២ គឺ៖ ១. ការលើកកម្ពស់សេវាឆ្លើយតបចំពោះស្រ្តី និងកុមាររងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និង ២. ការលើកកម្ពស់តួនាទីស្រ្តីជាថ្នាក់ដឹកនាំនិងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល ។
លោកជំទាវ ច័ន្ទ សុរិយ៍ រដ្ឋលេខាធិការ ក្រសួងកិច្ចការ នារី បានលើកឡើងក្នុងកិច្ច្ប្រជុំនេះថា ដោយមានការគាំទ្រពី អង្គការ វ៉ាយថល ស្ត្រេតធីជី Vital Strategies ក្រុមការ ងារអន្តរក្រសួសង បានរៀបចំជំហានបន្ទាប់ សម្រាប់ការងារ D2P ដែលមានសមក្មភាពដូចជា៖
បានរៀបចំការផ្សព្វផ្សាយនៅថ្នាក់ក្រោមជាតិ លើប្រធាន បទចំនួន២ គឺ៖ ១. លើកកម្ពស់សេវាឆ្លើយតបចំពោះស្រ្តី និងកុមាររស់រានមានជីវិតពីការរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និង ២. កាត់បន្ថយផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់ ។ ក្រុមការងារបានសម្រេចជ្រើសរើសយកខេត្ត មណ្ឌលគិរី សម្រាបើការផ្សព្វផ្សាយ និងជំរុញការអនុវត្តការងារលើប្រធានបទទាំង២នេះ ។ ក្រុមការងារសង្ឃឹមថា សិក្ខាសាលាផ្សព្វផ្សាយនាពេលនេះ ជាយន្តការដំបូង សម្រាប់បង្កើនកិច្ចសហប្រតិបត្តការក្នុងការអនុវត្តអនុសាស ន៍គោលនយោបាយសង្ខេបទាំង២នេះ ។
បញ្ជូនថ្នាក់ដឹកនាំនិងមន្រ្តី របស់ក្រសួងកិច្ចការនារីនិងក្រសួងសុខាភិបាលទៅទទួលការបណ្តុះបណ្តាលនៅក្រៅ ប្រទេស នាខែតុលា២០២៤។
នឹងរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំសម្រាប់បង្កើត កន្លែងផ្តល់សេវាចម្រុះឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅមន្ទីរពេទ្យបង្អែករាជធានី-ខេត្ត ។
សូមជម្រាបថា ក្រសួងកិច្ចការនារី សហការជាមួយក្រសួងផែនការ ក្រសួងសុខាភិបាល និង អង្គការ Vital Strategies បានអនុវត្តគម្រោងគម្រោងស្តីពី ការប្រែក្លាយទិន្នន័យទៅជាអនុសាសន៍គោលនយោបាយ សង្ខេបទាក់ ទងនឹងសុខភាព (D2P) ចាប់ពីខែ ធ្នូ ឆ្នាំ២០២៣ រហូត ដល់បច្ចុប្បន្ន ។ ការប្រែក្លាយទិន្នន័យទៅជាអនុសាសន៍គោលនយោបាយ សង្ខេបទាក់ទងនឹងសុខភាព
(D2P) មានគោលបំណងគឺ លើកកម្ពស់ការវិភាគ និងការប្រើប្រាស់ទិន្នន័យសុខភាពសាធារណៈ ប្រកបដោយប្រសិទ្ធភាពនិងបរិយាបន្ន ។ បង្កើនសមត្ថភាពមន្រ្តីក្រសួងទាំង៣ ក្នុងការ វិភាគនិងប្រើប្រាស់ទិន្នន័យសម្រាប់រៀបចំអនុសាសន៍គោ លនយោបាយសង្ខេបទាក់ទងនឹងយេនឌ័រនិងសុខភាព។
ធ្វើការផ្សព្វផ្សាយអនុសាសន៍គោលនោយបាយ និង តាម ដានត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តអនុសាសន៍គោល នយោបាយ៕






















-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន