ព័ត៌មាន
ក្រុមហ៊ុនក្រៅស្រុកមួយនឹងជ្រើសរើសកម្ពុជា វិនិយោគលើវិស័យកសិកម្មប្រើប្រាស់បច្ចេកវិទ្យាទំនើប
ក្រុមហ៊ុនក្រៅស្រុកមួយ កំពុងស្វែងយល់អំពីទីផ្សារ និងកាលានុវត្តភាព វិនិយោគលើវិស័យកសិកម្មទំនើប នឹងអាចជ្រើសរើសកម្ពុជា ជាទីតាំងសម្រាប់បណ្តាក់ទុនវិនិយោគនាពេលខាងមុខ ក្នុងគោលដៅចូលរួមចំណែកនាំយកបច្ចេកវិទ្យាថ្មី សម្រាប់បម្រើដល់ឧត្តម- ប្រយោជន៍ នៃវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក Peter Chen ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Guangdong Juxiang General Aviation Co., Ltd. នៅថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះថា ឯកឧត្តម អគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះគណៈប្រតិភូ ដែលបានចំណាយពេលវេលាមកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកម្ពុជា ដើម្បីសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់អំពីទីផ្សារ និងកាលានុវត្តភាពវិនិយោគលើមុខសញ្ញា កសិកម្មទំនើប នឹងរំពឹងថា នឹងចូលរួមចំណកដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍរបៀងមច្ឆា និងអង្ករ កម្ពុជា-ចិន ឱ្យកាន់តែរីកធំធាត់ជាលំដាប់។
ក្នុងជំនួបនេះដែរ, ឯកឧត្តម ក៏បានធ្វើការគូសរំលេចអំពីគោលនយោបាយគាំទ្រ និងការលើកទឹកចិត្តផ្នែកសារពើពន្ធនានា របស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យកសិកម្ម សំដៅធ្វើយ៉ាងណាធានាបានថា វិស័យដ៏មានអាទិភាពមួយនេះនឹងកាន់តែមានភាព ប្រកួតប្រជែង, បរិយាបន្ន, ទំនើបកម្ម និងធន់នឹងការប្រែប្រួលអាកាសធាតុ។ បញ្ហាននេះ ឯកឧត្តមអគ្គលេខាធិការ បានលើកទឹកចិត្ត ដល់ភាគីក្រុមហ៊ុន មេត្តាសិក្សាស្វែងយល់ឱ្យបានគ្រប់ជ្រុងជ្រោយជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធសំដៅធានាបាននូវ អនុលោមភាព គតិយុត្ត ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រីករាយស្វាគមន៍ជានិច្ច ក្នុងការត្រៀមខ្លួនផ្តល់នូវកិច្ចសម្រួលវិនិយោគ ជូនវិនិយោគិន តាមរយៈយន្តការតុវិនិយោគកសិ-ចំណីអាហារ។
ជាការឆ្លើយតប លោក Peter Chen ក៏បានជម្រាបជូនអំពីឆន្ទៈរបស់ក្រុមហ៊ុន ក្នុងការពិនិត្យលទ្ធភាពជ្រើសយកកម្ពុជា ជាទីតាំងសម្រាប់បណ្តាក់ទុនវិនិយោគនាពេលខាងមុខ ក្នុងគោលដៅចូលរួមចំណែក ពាំនាំនូវបច្ចេកវិទ្យាថ្មីសម្រាប់បម្រើដល់ឧត្តម ប្រយោជន៍នៃវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា។
គួរបញ្ជាក់ជូនផងដែរថា Guangdong Juxiang General Aviation Co., Ltd. គឺជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅខេត្ត Guangxi សាធារណរដ្ឋប្រជាមានិតចិន ហើយមានប្រតិបត្តិការធុរកិច្ចយ៉ាងសម្បូរបែបដូចជា ការផលិតជី, ថ្នាំសម្លាប់សត្វល្អិត,កសិកម្មទំនើប, កសិកម្មឆ្លាតវៃ, ដ្រូនកសិកម្មជាដើម៕ អត្ថបទ៖ សុន រ៉ាឌី







-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត