ព័ត៌មាន
ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលជាមួយពលរដ្ឋក្នុងស្រុកបសេដ្ឋ និងសម្ពោធបណ្ណាល័យមរតកក្រមង៉ុយចំនួន២
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញ ជួបសំណេះសំណាលជាមួយពលរដ្ឋក្នុងស្រុកបសេដ្ឋ និងសម្ពោធបណ្ណាល័យមរតកក្រមង៉ុយទាំងពីរទីតាំង ស្ថិតក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះថេរានុត្ថេរៈ ឯកឧត្ដម លោកជំទាវ សមាជិកសមាជិការដ្ឋសភា និងសមាជិករាជរដ្ឋាភិបាល ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្ដម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សប្បុរសជន បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងក្មួយៗសិស្សានុសិស្ស សរុបអ្នកចូលរួមចំនួន ៩២២នាក់។
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ឯកឧត្តមមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានជួបសំណេះសំណាលជាមួយបងប្អូន ប្រជាពលរដ្ឋក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺជាថ្មីម្តងទៀត អមជាមួយសមិទ្ធផលថ្មីជាបណ្ណាល័យចំនួន២នៅថ្ងៃនេះ។
ឯកឧត្តមបានថ្លែងថា តាមរយៈរបាយការណ៍របស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានបង្ហាញឱ្យឃើញពីការរីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ។ ជាក់ស្តែង កំណើននៃតំបន់ទេសចរណ៍ (២៩កន្លែង) និងរោងចក្រ-សហគ្រាស (១.៦៤២មូលដ្ឋាន) បាននិងកំពុងជួយលើកស្ទួយមុខមាត់ខេត្តយ៉ាងខ្លាំង។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ទន្ទឹមនឹងនេះ ការអភិវឌ្ឍមូលធនមនុស្សតាមរយៈវិស័យអប់រំ ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ទាំងការដាក់ចេញបទដ្ឋានគតិយុត្តនានា ជាអាទិ៍មានដូចជាព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀនដែលផ្តល់ជាគុណប្រយោជន៍យ៉ាងច្រើនដល់គ្រូបង្រៀន និងអង្គភាពអប់រំ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារដែលពោរពេញដោយសមត្ថភាពជាបន្តបន្ទាប់ និងសមិទ្ធផលថ្មីៗដូចអ្វីដែលយើងកំពុងរួមគ្នាដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវបណ្ណាល័យថ្មីចំនួន២ នាថ្ងៃនេះ។
ឯកឧត្តមថ្លែងថា «ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រជូនចំពោះលោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូ ដែលមិនត្រឹមតែលះបង់កម្លាំងកាយចិត្ត ផ្ទេរចំណេះដឹងដល់សិស្សានុសិស្សប៉ុណ្ណោះទេ តែថែមទាំងបានបង្ហាញនូវ វប្បធម៌នៃការចែករំលែក ដ៏ប្រពៃ។ ការចូលរួមរៃអង្គាសថវិកាផ្ទាល់ខ្លួន រួមជាមួយការគាំទ្រពីសប្បុរសជននានា ដើម្បីកសាងសមិទ្ធផលទាំងនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ»៕















-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត