ព័ត៌មាន
ជនរងគ្រោះពីសង្គ្រាមអ៊ីស្រាអែលនៅប៉ាឡេស្ទីន និងលីបង់ រំពឹងថាលោក Trump នឹងធ្វើឱ្យស្ថានភាពពួកគេកាន់តែយ៉ាប់យ៉ឺន
ជនស៊ីវិលប៉ាឡេស្ទីន និងលីបង់ កំពុងប្រឈមការបំផ្លិចបំផ្លាញបន្ថែមទៀត ពេលលោក Donald Trump ចាប់ផ្តើមអាណត្តិទីពីររបស់លោកជាប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងខែមករា។ស្របពេលក្រុមអ្នកគាំទ្រលោក Trump រាប់លាននាក់អបអរជ័យជម្នះរបស់លោក មនុស្សជាច្រើននៅមជ្ឈិមបូព៌ាកំពុងសម្លឹងមើលដោយភាពភ័យខ្លាច។

នៅដែនដីហ្កាហ្សា និងតំបន់វេសប៊ែងកាន់កាប់ដោយអ៊ីស្រាអែល និងនៅប្រទេសលីបង់ មានការភ័យខ្លាចថាសម្ព័ន្ធមិត្តដ៏ស្មោះត្រង់របស់អ៊ីស្រាអែលនេះ នឹងជំរុញនាយករដ្ឋមន្ត្រីរបស់ខ្លួនលោក Benjamin Netanyahu និងរដ្ឋាភិបាលចម្រុះស្តាំជ្រុលមួយនេះ ឱ្យដុតកំឡោចជម្លោះក្នុងតំបន់ និងបំផ្លាញលទ្ធភាពណាមួយនៃការសម្រេចចិត្តដោយខ្លួនឯងរបស់ប៉ាឡេស្ទីន។

ប្រជាពលរដ្ឋហ្កាហ្សាជាច្រើនដែលបានរត់ចេញពីផ្ទះសម្បែងព្រោះសង្រ្គាមរបស់អ៊ីស្រាអែល បាននិយាយថាពួកគេមិនទុកចិត្តលើអាមេរិកទេ ផ្ទុយទៅវិញពួកគេរំពឹងថាសង្រ្គាមនៅហ្កាហ្សានឹងរឹងរឹតកាន់តែយ៉ាប់យ៉ឺនខ្លាំងថែមទៀតទៅវិញទេ ក្រោមការដឹកនាំរបស់លោក Trumpនោះ។មកទល់សប្ដាហ៍នេះជនជាតិប៉ាឡេស្ទីនជាង៤៣.០០០នាក់បានស្លាប់ និងមនុស្សរាប់លាននាក់រត់គេចពីសង្រ្គាមអ៊ីស្រាអែលស្ទើររាល់ថ្ងៃ។

ប្រធានាធិបតីជាប់ឆ្នោតមកពីគណបក្សសាធារណរដ្ឋរូបនេះ បានចោទប្រកាន់លោក Biden មកពីបក្សប្រជាធិបតេយ្យថាបានរារាំងអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា និងបានសន្យាមិនច្បាស់លាស់ថានឹងជួយអ៊ីស្រាអែលឱ្យបញ្ចប់ការងារនេះ ប្រសិនបើជាប់ឆ្នោតឡើងវិញ។

ពលរដ្ឋក្នុងដែនដីហែកហួរដោយសង្រ្គាមនិយាយថា ពួកគេមិនដឹងថាតើស្ថានភាពនឹងប្រសើរឡើងឬអត់ទេ ក្រោមដៃលោកTrump។លោកអាចបើកដៃឱ្យអ៊ីស្រាអែល និរទេសយើងទាំងអស់គ្នាចេញពីហ្កាហ្សាជំនួសឱ្យការសម្លាប់ពួកយើង។ពួកគេបានមើលឃើញថាប្រធានាធិបតីអាមេរិកជាច្រើនជំនាន់តែងតែគាំទ្ររបបផ្ដាច់ការអ៊ីស្រាលសម្លាប់ពួកគេ។ពួកគេបានបានប្រាប់សារព័ត៌មាន Al Jazeera ថា គ្មានសង្រ្គាមទេរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។នេះមិនមែនជាសង្រ្គាមនៅហ្កាហ្សាទេតែជាអំពើប្រល័យពូជសាសន៍។ ចំណែកនៅលីបង់វិញ មនុស្សជាច្រើនរំពឹងថា លោក Trump នឹងនៅតែបន្ត ឬបង្កើនការគាំទ្រសម្រាប់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់អ៊ីស្រាអែល និងបន្តការកាប់សម្លាប់ប្រជាពលរដ្ឋលីបង់ខណៈមកដល់ពេលនេះពលរដ្ឋលីបង់ជាង៣.០០០នាក់បានស្លាប់ រាប់លាននាក់រត់ភៀសខ្លួនពីសង្រ្គាម និងត្រូវការជំនួយបន្ទាន់ ៕
-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត