Connect with us

ព័ត៌មាន

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និង អាជីវកម្ម​ប្រជាពលរដ្ឋ​ភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុ​ប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញ​ចុះពិនិត្យ​ស្ថានភាព​រស់នៅ និងអាជីវកម្មតាមខ្នងផ្ទះបណ្តោះអាសន្នប្រជាពលរដ្ឋភៀសសឹក ព្រម​ទាំង​កា​រ​បន្ត​សាង​សង់​ផ្ទះបណ្តោះអាសន្ន ស្ថិតក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ក្នុងពេលអញ្ជើញចុះពិនិត្យតាមខ្នងផ្ទះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សូមកោត​សរសើរ​ដល់​ប្រជាពលរដ្ឋភៀសសឹកដែលបានរៀបចំផ្ទះរបស់ខ្លួនប្រកបដោយសោភ័ណភាព បូករួម​ជាមួយ​ការដាំដុះដំណាំហូបផ្លែជុំវិញផ្ទះ។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម កត់សម្គាល់ឃើញថា ប្រជាពលរដ្ឋភៀសសឹកភាគច្រើនបានខិតខំប្រឹងប្រែង ក្នុងការរៀបចំជីវភាពរស់នៅតាមរយៈមុខរបរ និងអាជីវកម្មរបស់ខ្លួនយ៉ាងល្អប្រសើរ។

ឆ្លៀតក្នុងឱកាសចុះពិនិត្យស្ថានភាពតាមខ្នងផ្ទះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានសំណូមពរដល់ប្រជាពលរដ្ឋដែលជួបប្រទះបញ្ហាប្រឈម សូមរាយការណ៍ទៅកាន់ក្រុមការងារអាជ្ញាធរមូលដ្ឋាន ឬអាជ្ញាធរខេត្ត ដែលប្រចាំការនៅក្នុងភូមិ ដើម្បីចុះពិនិត្យ និងដោះស្រាយបានទាន់ពេលវេលា៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia