ព័ត៌មាន
មេដឹកនាំអ៊ុយក្រែន ថាខ្លួនមិនដឹងពីសេចក្ដីលម្អិតនៃផែនការបញ្ចប់សង្រ្គាមរបស់លោក ត្រាំ ទេ
ប្រធានាធិបតីអ៊ុយក្រែន លោក វ្លូឌីមី ហ្សេឡិនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៧ វិច្ឆិកា) ថា លោកមិនបានដឹងពីព័ត៌មានលម្អិតនៃផែនការរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែនឱ្យបានឆាប់រហ័សនោះទេ ហើយលោកជឿជាក់ថា ការបញ្ចប់យ៉ាងឆាប់រហ័សណាមួយនឹងមានសម្បទានសំខាន់ៗពីទីក្រុងគីវ។

មេដឹកនាំអ៊ុយក្រែនរូបនេះ បានប្រាប់សន្និសីទសារព័ត៌មាននៅឯកិច្ចប្រជុំកំពូលសហគមន៍នយោបាយអឺរ៉ុបនៅទីក្រុងប៊ុយដាប៉ែសថា លោកជឿថាលោក ត្រាំ ចង់បញ្ចប់សង្រ្គាមជាមួយរុស្ស៊ីយ៉ាងឆាប់រហ័ស ប៉ុន្តែថាលោកមិនធ្លាប់បានពិភាក្សាពីផែនការនោះជាមួយប្រធានាធិបតីអាមេរិកថ្មីរូបនេះទេ។

លោកលើកឡើងថា “ប្រសិនបើបញ្ចប់សង្រ្គាមលឿ នោះបានន័យថាមានការខាតបង់សម្រាប់អ៊ុយក្រែន ហើយយើងក៏មិនទាន់យល់ និងមិនទាន់ដឹងដែរថាតើត្រូវបញ្ចប់ដោយបៀបណា”។

ជ័យជម្នះក្នុងការបោះឆ្នោតរបស់លោក ត្រាំ នៅសប្តាហ៍នេះ បានបង្កើនអារម្មណ៍នៃភាពមិនប្រាកដប្រជាជាខ្លាំងសម្រាប់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់អ៊ុយក្រែន ក្នុងពេលដ៏គ្រោះថ្នាក់មួយ ខណៈកងទ័ពរបស់ទីក្រុងមូស្គូ កំពុងវាយរុលយ៉ាងលឿនក្នុងពេលជាច្រើនខែ។
លោក Zelenskiy ស្ថិតក្នុងចំណោមមេដឹកនាំពិភពលោកដំបូងគេដែលអបអរសាទរប្រធានាធិបតីជាប់ឆ្នោតថ្មីរូបនោះ ដែលនៅលើផ្លូវនៃយុទ្ធនាការរបស់ខ្លួន លោក ត្រាំ បានរិះគន់ទំហំនៃការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុរបស់អាមេរិកសម្រាប់ទីក្រុងគីវ ហើយបានប្តេជ្ញាថានឹងបញ្ចប់សង្រ្គាមឱ្យបានឆាប់រហ័ស ប៉ុន្តែមិនបញ្ជាក់ថាប្រើមធ្យោបាយអ្វីនោះឡើយ៕
-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត