ព័ត៌មាន
ពលរដ្ឋអេស្ប៉ាញ រាប់ម៉ឺននាក់ចេញតវ៉ា ជុំវិញការដោះស្រាយគ្រោះទឹកជំនន់មិនបានល្អ
មនុស្សរាប់ម៉ឺននាក់បានធ្វើបាតុកម្មនៅទីក្រុង វ៉ាលែនសៀ (Valencia) ភាគខាងកើតប្រទេសអេស្ប៉ាញ កាលពីថ្ងៃសៅរ៍ (០៩ វិច្ឆិកា) ជុំវិញការដោះស្រាយដ៏ខ្ជីខ្ជារបស់អាជ្ញាធរក្នុងតំបន់ចំពោះទឹកជំនន់ដ៏បំផ្លិចបំផ្លាញដែលបានសម្លាប់មនុស្សជាង ២២០នាក់ នៅក្នុងគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតមួយរបស់អឺរ៉ុបអស់រយៈពេលជាច្រើនទសវត្សរ៍មក។

ក្នុងបាតុកម្មចុងក្រោយបង្អស់ជុំវិញទឹកជំនន់នេះ អ្នកតវ៉ាបានប្រមូលផ្ដុំគ្នាពាសពេញកណ្តាលក្រុង Valencia ទាមទារឲ្យលោក ខាឡូស ម៉ាហ្សុន (Carlos Mazon) លាលែងពីតំណែងមេដឹកនាំរដ្ឋាភិបាលប្រចាំតំបន់ ហើយស្រែកពាក្យតវ៉ាថា “ឃាតករ!” និងមានបដាសរសេរថា “ដៃរបស់យើងប្រឡាក់ដោយភក់ តែដៃរបស់អ្នកប្រឡាក់ដោយឈាម “។ បាតុករខ្លះបោះស្បែកជើងកខ្វក់នៅក្រៅគាររដ្ឋាភិបាល ខណៈខ្លះទៀតគប់ភក់ដាក់ទីនោះ។

ប្រជាពលរដ្ឋនៅតំបន់រងគ្រោះដោយទឹកជំនន់នោះបានចោទលោក Mazon ថាចេញការជូនដំណឹងយឺតពេលនៅម៉ោង ៨យប់ ថ្ងៃទី២៩ ខែតុលា បន្ទាប់ពីទឹកជំនន់ដ៏គំហុកបានហូរចូលក្នុងទីប្រជុំជន និងភូមិជាច្រើនរួចទៅហើយ។ មេដឹកនាំតំបន់ Valencian រូបនេះបានបកស្រាយថា លោកនឹងចេញការជូនដំណឹងឱ្យលឿនជាងនោះ ប្រសិនបើអាជ្ញាធរទទួលបានដំណឹងពីភាពធ្ងន់ធ្ងរនៃស្ថានភាពដោយស្ថាប័នត្រួតពិនិត្យកម្រិតទឹកផ្លូវការ។

ថ្វីត្បិតតែបាតុកម្មភាគច្រើនសន្តិភាពក៏ដោយ ប៉ុន្តែនគរបាលបានប៉ះទង្គិចជាមួយក្រុមបាតុករដែលគប់ដុំថ្ម ហើយវត្ថុផ្សេងទៀតដែលបានគប់ទៅលើអគារក្រុមប្រឹក្សាក្រុងបានបង្កឱ្យខូចខាតបន្តិចបន្តួច។ មនុស្សជិត ៨០នាក់ នៅតែបាត់ខ្លួននៅក្នុងទឹកជំនន់ដែលសម្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រទេសអឺរ៉ុបមួយ ចាប់តាំងពីទឹកជំនន់នៅព័រទុយហ្គាល់ ក្នុងឆ្នាំ១៩៦៧ បានសម្លាប់មនុស្សប្រហែល ៥០០នាក់មក៕
-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត