ព័ត៌មាន
រដ្ឋាភិបាលគ្រោងប្រមូលចំណូលថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិសរុបជាង ៣៦ ទ្រីលានរៀល ក្នុងឆ្នាំក្រោយ
រាជរដ្ឋាភិបាលនៅក្នុងឆ្នាំ ២០២៥ នេះ គ្រោងអនុញ្ញាតឱ្យប្រមូលចំណូលចូលថវិកាជាតិសរុបប្រមាណជាង ២៩ ទ្រីលានរៀល ខណៈការកំណត់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងទំហំទឹកប្រាក់ ៧.១ ទ្រីលានរៀល ដើម្បីឆ្លើយតបទៅនិងតម្រូវការសាច់ប្រាក់ និងការអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាល។
រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២៤ កន្លងមកនេះ នៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បាន ទទួលឯកភាពជាផ្លូវការ លើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ដោយក្នុងនោះរាជរដ្ឋាភិបាលបានកំណត់ នូវវិធាន និងនីតិវិធីនៃការគ្រប់ថវិការដ្ឋយ៉ាងច្បាស់លាស់ ជាពិសេសការអនុវត្ត និងការគ្រប់គ្រង់ថវិកា ដើម្បីរួមចំណែកដល់ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។
ជាក់ស្តែងនៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ, រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យប្រមូលចំណូលចូលថវិកាជាតិសរុបប្រមាណជាង ២៩ ទ្រីលានរៀល ក្នុងនោះចំណូលសាពើរពន្ធ គ្រោងប្រមូលជាង ២៤ ទ្រីលានរៀល, ចំណូលមិនមែនសារពើពន្ធ ជាង ៣ ទ្រីលាន រៀល និងចំណូលផ្សេងៗទៀត ជាង ១ ទ្រីលានរៀល ខណៈការចំណាយវិញ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាថ្នាក់ជាតិ សម្រាប់ គ្រប់គ្រងឆ្នាំ ២០២៥ ត្រូវបានកំណត់ក្នុងរង្វង់ជាង ៣៥ ទ្រីលានរៀល។ ដោយឡែកថវិការដ្ឋបាលថ្នាក់ក្រោមជាតិវិញ, ក្នុងឆ្នាំ២០២៥ នេះដែរ រាជរដ្ឋាភិបាលបានកំណត់ថវិការដ្ឋបាលថ្នាក់ក្រោម ជាតិ សម្រាប់ចំណូល និងចំណាយថវិការដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់គ្រប់គ្រងថវិកាឆ្នាំ ២០២៥ សរុបមានចំនួនជាង ៧,១ ទ្រី លានរៀល ក្នុងនោះសម្រាប់ចំណូលមានចំនួនជាង ៣.៥ ទ្រីលានរៀល ប្រមូលចំណូលសារពើពន្ធ មានចំនួន ២.២ ទ្រីលានរៀល, ចំណូលមិនមែនសារពើពន្ធ ២៨៨ ប៊ីលានរៀល, និងចំណូលផ្សេងៗជាង ១ ទ្រីលានរៀល។ ក្រៅពីនេះក៏មានការឧបត្ថម្ភធនពីថ្នាក់ ជាតិជាង ១ ទ្រីលានរៀលផងដែរ។ ចំណែកការចំណាយថ្នាក់ក្រោមជាតិវិញ, រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាសរុប ៣.៥ ទ្រីលាន រៀល ក្នុងនោះចំណាយចរន្ត ជាង ៣.១ ទ្រីលានរៀល និងចំណាយមូលធន ៤០០ ប៊ីលានរៀល។
ជុំវិញគម្រោងថវិកាឆ្នាំ២០២៥ នេះ, លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជ- បណ្ឌិតសភាកម្ពុជា លើកឡើងថា បើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ឃើញថា នៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ ចំពោះការបន្ថយប្រមូលចំណូល, ដោយសាររាជរដ្ឋាភិបាលមានគោលនយោបាយលើកទឹកចិត្តជាច្រើន ជាពិសេសវិស័យពន្ធដារ នៅលើប្រតិបត្តិករផ្សេងៗ ដើម្បីឱ្យមានប្រតិបត្តិការអាជីវកម្មល្អប្រសើរឡើងវិញ និងការលើកទឹកចិត្តវិនិយោគ លើវិស័យសាធារណៈ និងសេវាសង្គមជាដើម រួមជាមួយការលើកកម្ពស់ឱនភាពពាណិជ្ជកម្មឱ្យងើបឡើងវិញផងដែរ ។ ប្រការទាំងនេះ ទោះបីបាត់បង់នូវការប្រមូលចំណូល បើធៀបនិងឆ្នាំ ២០២៤ នេះ ក្នុងទំហំបន្តិចបន្ទួចក៏ដោយ តែជាការទប់លំនឹងឱ្យមានស្ថិរភាព ឡើងវិញ ជាក់ស្តែងមកដល់ពេលនេះសេដ្ឋកិច្ចនៅកម្ពុជាកំពុងមានស្ថានភាពល្អប្រសើរគួរកត់សម្គាល់៕ អត្ថបទ៖ សុន រ៉ាឌី,
-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត