ព័ត៌មាន
រយៈពេល១៥ខែមកនេះ សម្ដេចធិបតីប្រើយុទ្ធសាស្រ្ដឈ្នះឈ្នះ ដោះវិវាទដីធ្លី ជូនពលរដ្ឋបានរាប់ម៉ឺនហិកតា
ក្នុងឱកាសអញ្ជើញជាអធិបតី អញ្ជើញសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះដែរ សម្ដេចមហាបវរធបិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល ១៥ ខែកន្លងមកនេះ សម្ដេចបានប្រើយុទ្ធសាស្រ្ដ ឈ្នះ ឈ្នះ ដោះបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋបានរាប់ម៉ឺនហិកតា ដោយអនុវត្តតាមគោលការណ៍ច្បាប់ សន្ដិវិធី រក្សាភាពស្ងៀមស្ងាត់ និងមានការចូលរួមពីប្រជាពលរដ្ឋគ្រប់គ្នា។
ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសានស៍បញ្ជាក់ថា កន្លងទៅមានក្រុមជ្រុលនិយម និងអង្គការក្រៅរដ្ឋភិបាលមួយចំនួនបានយកបញ្ហាវិវាទដីធ្លីនេះ មកដាក់បន្ទុកលើរាជរដ្ឋាភិបាល ក្នុងនោះក៏មានក្រុមជ្រុលនិយមដែលជាមេក្លោងជាអ្នកញុះញង់ពលរដ្ឋឱ្យចូលទៅកាប់រុករានន្ទ្រានដីរដ្ឋដោយខុសច្បាប់ កុំ្យជលើការដោះស្រាយរបស់រាជរដ្ឋាភិបាល ហើយទៅបង្កើតបញ្ហាដល់រាជរដ្ឋាភិបាល និងកេងចំណេញផ្នែកសេដ្ឋកិច្ចរបស់ពួកគេ ដែលរឿងនេះបានកើតឡើងដដែលៗ ជាការរៀបចំឡើងដោយក្រុមជ្រុលនិយម។
សម្ដេចធិបតីបញ្ជាក់ថា បញ្ហាវិវាទដីធ្លីដែលកើតមានឡើងនាពេលកន្លងទៅនេះ ភាគច្រើនគឺកើតឡើងរវាងពលរដ្ឋ និងពលរដ្ឋដែលចូលទៅរុករានទន្រ្ទានដីរដ្ឋដោយខុសច្បាប់នេះឯង ក្នុងនោះក៏មានពលរដ្ឋមួយចំនួនចាញ់បោកមេខ្យល់រហូតខាត់បងថវិកាផ្ទាល់ខ្លួនថែមទៀត។
ក្នុងកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំចាញ់កលក្រុមជ្រុលនិយម ជាពិសេសមេដឹកនាំជាទណ្ឌិតក្បត់ជាតិនៅក្រៅប្រទេស ដែលតែងតែលើកយករឿងបូរណភាពទឹកដី និងរឿងព្រំដែនកម្ពុជា មកបង្កើតជាបញ្ហាដើម្បីញុះញង់ពលរដ្ឋ និងដើម្បីកេងចំណេញផលប្រយោជន៍នយោបាយរបស់ពួកគេ គឺដុតកំហឹងពលរដ្ឋ ដើម្បីតែផ្ដួលរំលំរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួល ករណី វិវាទដីធ្លីចំនួន ១៥,៩៦០ ករណី ក្នុងនោះ មានករណីវិវាទ ៤ប្រភេទ គឺ វិវាទលើនិឯកជន, វិវាទលើទីតាំងដីរដ្ឋ និងដីសហគមន៍, បណ្ដឹងជំទាស់លើសេចក្តីសម្រេចរបស់ស្ថាប័នតុលាការនិងសេចក្តី សម្រេចរាជរដ្ឋាភិបាលរួចហើយ និងបណ្ដឹង ឬសំណើមានចរិតនយោបាយ។ ក្នុងករណីវិវាទទាំងនេះក្រសួងបានសម្របសម្រួល ដោះស្រាយបញ្ចប់ចំនួន ១៤, ៩១៩ ករណី នៅសេសសល់ ១,០៤១ករណី ដែលកំពុងដោះស្រាយបញ្ចប់៕អត្ថបទ៖វ៉ន ដារ៉ា





-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត