Connect with us

ព័ត៌មាន

ពលរដ្ឋក្នុងឃុំញរ ខេត្តស្វាយរៀង ទទួលបានផ្លូវបេតុងថ្មីប្រវែងជិត៨០០ម៉ែត្រ

ផ្លូវបេតុង ឆ្អឹងដែក ប្រវែង៧៨០ម៉ែត្រ ទទឺង៥ម៉ែត្រ កម្រាស់បេតុង ១តឹកកន្លះ ស្ថិតនៅក្នុងឃុំ ញរ ស្រុកកំពុងរោទិ៏ ខេត្តស្វាយរៀង ប្រើប្រាស់ថវិកាមូលនិធិឃុំ/សង្កាត់ ឆ្នាំ២០២៦ បច្ចុប្បន្នក្រុមម៉ៅការស្ថាបនាសម្រេច១០០% ខណៈដែលពលរដ្ឋដែលជាអ្នកប្រើប្រាស់បានសម្តែងនូវការសប្បាយរីករាយ ។

ព្រឹទ្ធាចារ្យ ព្រាប ទិត្យ និង លោកស្រីចាម សុខា តំណាងពលរដ្ឋភូមិ ញរ ឃុំ ញរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង នៅថ្ងៃទី២៣ ខែមិថុនា នេះ បានមានចំណាប់អារម្មណ៍ដោយសម្តែងនូវការសប្បាយរីករាយ ដែលរាជរដ្ឋាភិបាល បានវិភាជន៍ថវិកាដើម្បីស្ថាបនាផ្លូវថ្នល់ដាក់ឱ្យពលរដ្ឋក្នុងមូលដ្ឋាននេះប្រើប្រាស់ និងប្ដេជ្ញាចូលរួមថែទាំផ្លូវឱ្យបានល្អ ដើម្បីប្រើប្រាស់បានយូរអង្វែង។

លោក ឆូយ យ៉ន មេឃុំ ញរ បានប្រាប់BTVថា ឃុំញរ គឺជាឃុំទីប្រជុំស្រុកកំពង់រោទ៍ មានភូមិចំនួន៦ ​រហូតមកដល់បច្ចុប្បន្ន ឃុំ ត្រូវបានរាជរដ្ឋាភិបាលធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសប្រពន្ធ័គមនាគមន៍ ដែលជាសរសៃឈាមសេដ្ឋកិច្ចជាតិ ត្រូវបានតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ រហូតដល់ច្រកទ្វាព្រំដែនកម្ពុជា-វៀតណាម តំបន់ព្រៃវល្លិ ផងដែរ៕ ដោយ ៖↕ ភា សារិត

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia