ព័ត៌មាន
កម្ពុជា-អូស្រ្តាលី ពិភាក្សាលើការរៀបចំយុទ្ធសាស្ត្រវិនិយោគ ដើម្បីគាំទ្រទាក់ទាញវិនិយោគិនថ្មីៗបន្ថែម
កម្ពុជា-អូស្រ្តាលី ពិភាក្សាលើការរៀបចំយុទ្ធសាស្ត្រវិនិយោគរយៈពេល៣ឆ្នាំ និងផែនការសកម្មភាពសម្រាប់អនុវត្ត ដែលជាឯកសារ ផ្ទៃក្នុងរបស់គណៈកម្មាធិការវិនិយោគកម្ពុជា ដើម្បីគាំទ្រដល់បេសកកម្មទាក់ទាញវិនិយោគ និងការផ្ដល់សេវាជូនវិនិយោគិនរបស់ស្ថាប័ន ដោយអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧។
ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃម្សិលមិញនេះ បានដឹកនាំកិច្ចប្រជុំស្ដីពី ការរៀបចំយុទ្ធសាស្ត្រវិនិយោគរយៈពេល៣ឆ្នាំ និងផែនការសកម្មភាពសម្រាប់អនុវត្ត នៅក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមបានស្វាគមន៍ និង សម្តែងសេចក្តីសោមនស្ស ចំពោះភាពជាដៃគូ និងការគាំទ្ររបស់រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី CAPRED និងកម្មវិធីនានាមក កាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកន្លងមក ដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់កម្ពុជា និងការពង្រឹងភាពធន់ តាមរយៈការ អនុវត្តនូវអន្តរាគមន៍សេដ្ឋកិច្ចចាំបាច់ជាច្រើន។

ទាក់ទិនសកម្មភាពខាងលើនេះ, ឯកឧត្ដម ក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់ៗអាណត្តិ ដែលចាត់ទុកការវិនិយោគ ជាបង្គោលនៃកំណើនសេដ្ឋកិច្ចកម្ពុជា។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការ ដឹកនាំប្រកបដោយភាពឈ្លាសវៃ និងរហ័សរហួនរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្ដេជ្ញាបន្តរក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ដែលជាកត្តាមូលដ្ឋានមិនអាចខ្វះបាន សម្រាប់ការ វិនិយោគរយៈពេលវែង ព្រមទាំងបន្តធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាផងដែរ។

ឯកឧត្តមអគ្គលេខាធិការរង ក៏បានគូសរំលេចពីនិន្នាការសាកលថ្មីៗ ដែលអាចជះឥទ្ធិពលដល់បរិយាកាសវិនិយោគនៅកម្ពុជា ជាហេតុតម្រូវឱ្យកម្ពុជា ត្រូវរៀបចំយុទ្ធសាស្រ្តទាក់ទាញវិនិយោគ ស្របតាមនិន្នារការសកលថ្មីៗ ដើម្បីរុញច្រានកម្ពុជាឱ្យក្លាយជា ប្រទេសដែលមានសេដ្ឋកិច្ចប្រកួតប្រជែង និងជាទិសដៅវិនិយោគដ៏លេចធ្លោមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ក្នុងកិច្ចប្រជុំនេះដែរ, លោកស្រី Amber Cervnos លេខាទី១ នៃស្ថានទូតអូស្រា្តលីប្រចាំកម្ពុជា ក៏បានសម្ដែងនូវក្ដីសោមនស្ស និងពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលអូស្រ្តាលី និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកន្លងមក។ លោកស្រី បន្តថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើរតួនាទីយ៉ាងសំខាន់ ក្នុងការរៀបចំឯកសារយុទ្ធសាស្រ្តនេះ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ កម្មវិធី CAPRED និងក្រសួងស្ថាប័នពាក់ព័ន្ធ។ លោកស្រី សង្ឃឹមយ៉ាងមុតមាំថា ទ្ធសាស្រ្តវិនិយោគរយៈពេល៣ឆ្នាំ នឹងក្លាយកសារ ផ្ទៃក្នុងយ៉ាងសំខាន់ សម្រាប់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការទាក់ទាញវិនិយោគ ដែលមានគុណភាព និងតម្លៃបន្ថែមខ្ពស់។

សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សា ពីការរៀបចំយុទ្ធសាស្ត្រវិនិយោគរយៈពេល៣ឆ្នាំ និង ផែនការសកម្មភាពសម្រាប់អនុវត្ត ដែលជាឯកសារផ្ទៃក្នុងរបស់គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បី គាំទ្រដល់បេសកកម្មជំរុញទាក់ទាញវិនិយោគ និងការផ្ដល់សេវាជូនវិនិយោគិនរបស់ស្ថាប័ន ដោយអនុលោមតាមយុទ្ធសាស្រ្តបញ្ច កោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧។ យុទ្ធសាស្ត្រនេះ នឹងដាក់ចេញសកម្មភាពជាក់លាក់ ដែលអាចអនុវត្តបាន ជាក់ស្ដែង ដោយផ្តោតជាចម្បងលើការកំណត់វិស័យអាទិភាព, ការគាំទ្រ និងកិច្ចសម្រួលដល់វិនិយោគិន ព្រមទាំងការកំណត់គុណតម្លៃ ច្បាស់លាស់ ក្នុងវិស័យអាទិភាពដែលបានកំណត់ ដើម្បីជំរុញទាក់ទាញវិនិយោគ និងទាញយកជាអតិបរមានូវកាលានុវត្តភាពពី និន្នាការ ដែលបាននិងកំពុងលេចឡើងទាំងក្នុងតំបន់ និងសកល៕ អត្ថបទ៖ សុន រ៉ាឌី

-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត