ព័ត៌មាន
សមាគមអ្នកចែកចាយយានយន្តខេត្តក្វាងទុង ស្វែងរកកាលានុវត្តភាពវិស័យយានយន្តនៅកម្ពុជា
សភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចសមាគមអ្នកចែកចាយយានយន្តមកពីខេត្តក្វាងទុង ប្រទេសចិន ខណៈគណៈប្រតិភូ កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យយានយន្តនៅកម្ពុជា ដែលកំពុងរីកច្រើនយ៉ាងឆាប់រហ័ស។

កិច្ចប្រជុំនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា និងលោកស្រី យាន ហ្វេយ (Yan Fei) ប្រធានសមាគមអ្នកចែកចាយយានយន្តខេត្តក្វាងទុង នៅទីក្រុងភ្នំពេញ។

ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ឲ្យដឹងថា ្នុងអ្គ្រជុំនេះ អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្ម បានជម្រាបជូនភ្ញៀវ អំពីស្ថានភាពបច្ចុប្បន្ននៃវិស័យយានយន្តនៅកម្ពុជា ក៏ដូចជាវិស័យសក្តានុពល សម្រាប់កិច្ចសហប្រតិបត្តិការរួមគ្នា ថែមទាំងបានលើកឡើងនូវទំនាក់ទំនងដ៏រឹងមាំ រវាងកម្ពុជានិងចិន និងការប្តេជ្ញារបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចដោយអនុលោមតាមយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន។

ក្នុងអង្គប្រជុំខាងលើនេះ អ្នកឧកញ៉ា គិត ម៉េង ក៏បានជំរុញលើកទឹកចិត្តវិនិយោគិនចិន ប្រើប្រាស់បច្ចេកវិទ្យា និងជំនាញក្នុងវិស័យយានយន្ត បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលជាប្រទេសមានស្ថិរភាពនយោបាយ មានទីតាំងភូមិសាស្ត្រជាយុទ្ធសាស្ត្រនៅអាស៊ាន មានកម្លាំងពលកម្មវ័យក្មេង និងមានបរិយកាសធុរកិច្ចល្អប្រសើរ។

ជាមួយនេះ លោកស្រី យាន ហ្វេយ រួមនិងគណៈប្រតិភូធុរកិច្ចសមាគមអ្នកចែកចាយយានយន្តខេត្តក្វាងទុង បង្ហាញនូវចំណាប់អារម្មណ៍ចំពោះទីផ្សារយានយន្តនៅកម្ពុជា និងចង់សិក្សាស្វែងយល់បន្ថែមអំពីបរិមាណលក់ តម្រូវការយានយន្តថ្មីនិងយានយន្តប្រើប្រាស់រួច និងតម្រូវការគ្រឿងបន្លាស់យានយន្ត។ គណៈប្រតិភូធុរកិច្ចខេត្តក្វាងទុង ក៏សិក្សាស្វែងយល់ផងដែរអំពីច្បាប់បទប្បញ្ញត្តិ និងគោលនយោបាយពាក់ព័ន្ធនឹងការនាំចូលយានយន្ត ក៏ដូចជាស្ថានភាព នៃការផ្តល់កម្ចីទិញលក់យានយន្តនៅកម្ពុជា។
បើតាម ឯកឧត្តមអគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ស្ថាប័នទាំងពីរមានសុទិដ្ឋិនិយមថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្តក្វាងទុងនាពេលនេះ គឺជាការវិវត្តន៍ដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ទំនាក់ទំនងឧស្សាហកម្មយានយន្តរវាងកម្ពុជានិងចិន និងកិច្ចសហប្រតិបត្តិការនាពេលអនាគត៕ អត្ថបទ៖ ឈិត បូរ៉ាវី





-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត