ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ទទួលពានរង្វាន់អតីតនិស្សិតកិត្តិយសពីសាកលវិទ្យាល័យ Adelaide The University of Adelaide នៃប្រទេសអូស្ត្រាលី បញ្ជាក់ពីការទទួលស្គាល់សមត្ថភាព និងកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមអភិវឌ្ឍប្រព័ន្ធធនាគារ និងសេដ្ឋកិច្ចកម្ពុជា
គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យបានផ្តល់ពានរង្វាន់នេះជូននិស្សិតអន្តរជាតិឆ្នើមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងសម្រេចសមិទ្ធផលលេចធ្លោក្នុងការប្រើប្រាស់ចំណេះជំនាញពីការសិក្សា ដើម្បីអភិវឌ្ឍសង្គមជាតិ ព្រមទាំងបានបង្ហាញគំរូវីរភាពល្អសម្រាប់បំផុសគំនិតវិជ្ជមានដល់យុវជនជំនាន់ក្រោយ។
ក្នុងឱកាសទទួលពានរង្វាន់នេះ លោកជំទាវបណ្ឌិតបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ក៏ដូចជាគណៈគ្រប់គ្រងសាកលវិទ្យាល័យ Adelaide ដែលបានទទួលស្គាល់សមិទ្ធផលការងាររបស់លោកជំទាវ ព្រមទាំងថ្លែងអំណរគុណដល់សាស្ត្រាចារ្យណែនាំ ដែលបានចូលរួមផ្តល់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ឱ្យលោកជំទាវអាចទទួលបានជោគជ័យក្នុងការសិក្សា និងការរីកចម្រើនក្នុងអាជីពវិជ្ជាជីវៈ។
ក្នុងនាមជាទេសាភិបាលស្ត្រីដំបូងនៅធនាគារជាតិនៃកម្ពុជា លោកជំទាវបណ្ឌិត ជា សិរី បានសម្រេចស្នាដៃការងារលេចធ្លោជាច្រើន ហើយតែងបានទទួលការអញ្ជើញធ្វើជាវាគ្មិនចែករំលែកណេះឹងនិងបទពិសធន៍លើឆាកអន្តរជាតិជាច្រើន។ បន្ថែមលើនេះ លោកជំទាវតែងខិតខំយ៉ាងសកម្មក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចសម្រាប់ស្ត្រី ដើម្បីជំរុញការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក។
គួររំលេចថា លោកជំទាវទេសាភិបាល បានបញ្ចប់ការសិក្សា និងទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតទស្សនវិជ្ជាផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច (Doctor of Philosophy in Economics) ពីសាកលវិទ្យាល័យ Adelaide ក្នុងឆ្នាំ២០២១ ដោយផ្តោតលើការសិក្សាស្រាវជ្រាវអំពីឥទ្ធិពលនៃបរិយាបន្នហិរញ្ញវត្ថុ និងសេរីភាវូបនីយកម្មលើដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ាន។


-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត