ព័ត៌មាន
អ្នកនយោបាយ៖ ព័ត៌មានក្លែងក្លាយជាឧបករណ៍របស់ក្រុមប្រឆាំងដើម្បីបំភាន់សាធារណជន
អ្នកនយោបាយ បានចាត់ទុកការបង្កើតព័ត៌មានក្លែងក្លាយជាឧបករណ៍របស់ក្រុមប្រឆាំង ដើម្បីវាយប្រហាររាជរដ្ឋាភិបាល និងបំភាន់សាធារណជនតែប៉ុណ្ណោះ ។
កាលពីថ្មីៗនះតាមរយៈការផ្សព្វផ្សាយព័ត៌មានពីក្រុមប្រឆាំងទាក់ទងនឹង ចិនឈប់ផ្ដល់កម្ចីដល់កម្ពុជា លោកបណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានប្រាប់BTV នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ថា ក្នុងនាមអ្នកនយោបាយមួយរូបចាត់ទុកការនិយាយព័ត៌មានមិនពិតរបស់ក្រុមប្រឆាំងគ្រាន់តែឧបករណ៍ និងជាយុទ្ធសាស្រ្តដដែលៗ ដើម្បីបំភ្លៃខុសការពិត ជាពិសេសអំឡុងពេលប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាតិកំពូលបំពេញទស្សនកិច្ចទៅកាន់បណ្តាប្រទេសធំៗ។

លោកបណ្ឌិត ហ៊ាង គឹមស្រឿន បញ្ជាក់ថា ការបំភាន់ព័ត៌មានមិនពិតរបស់ក្រុមប្រឆាំងនាពេលបច្ចុប្បននមិនរវបានប្រជាពលរដ្ឋជឿទាំងស្រុងនោះទេ ដោយសារនោះជាលេសនយោបាយដដែលៗរបស់ក្រុមប្រឆាំងតែប៉ុណ្ណោះ។
ជាមួយគ្នា លោក អ៊ិត សារម្យ ប្រធានគណបក្សបំណងពលរដ្ឋ លើកឡើងថា ក្រុមប្រឆាំងតែងមានចេតនាបំផុសបំផុស និងញុះញង់ឱ្យមានបញ្ហាក្នុងសង្គមតាមរយៈព័ត៌មានមិនពិត។

សូមបញ្ជាក់ថា ជុំវិញព័ត៌មានអំពី ចិនឈប់ផ្ដល់កម្ចីដល់កម្ពុជា ត្រូវបានអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ច្រាលចោលទាំងស្រុង ដោយលើកឡើងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺជាទំនាក់ទំនង ដែលបន្ដមានការស្អិតរមួត ត្រូវបានពង្រឹង តាមរយៈការវិនិយោគ និងតាមរយៈកិច្ចសហប្រតិបត្ដិការនានា ដែលមានជាធរមាន។ លើសពីនេះ កម្ពុជា-ចិន មានគម្រោងជាច្រើនដែលបន្ដចុះពិនិត្យ និងត្រូវចុះកិច្ចព្រមព្រៀងក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្ដិការ និងក្របខណ្ឌនៃការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥណសំណង រាប់ទាំងហិរញ្ញប្បទានសមទាន ជាច្រើនទៀត៕ អត្ថបទ សេក ឧត្តម
-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត