ព័ត៌មាន
ផ្លូវកៅស៊ូ និងផ្លូវក្រាលគ្រួសក្រហម ៤ខ្សែ ផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងការដឹកកសិផល និងធ្វើដំណើរ
កំពង់ឆ្នាំង៖ ឯកឧត្តម សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារគណៈកម្មការអន្តរក្រសួង មានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវក្រាលកៅស៊ូDBST ដំណាក់កាលទី៣ លើការងារថែទាំជាប្រចាំផ្លូវកៅស៊ូDBST និងផ្លូវក្រាលគ្រួសក្រហមចំនួន៤ខ្សែ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
ក្នុងពេលចុះជួបជាមួយប្រជាពលរដ្ឋដែលបានប្រើប្រាស់ និងបានទទួលផលប្រយោជន៍ពីផ្លូវកៅស៊ូ និងផ្លូវក្រាលគ្រួសក្រហម៤ខ្សែនេះ គឺពួកគាត់បានសំដែងនូវការសប្បាយចិត្តខ្លាំង ពេលទទួលបានផ្លូវថ្មី ធ្វើដំណើរស្រួល មិនលំបាកដូចមុន ចំណេញទាំងពេលវេលា និងថវិកា។ កាលីនផ្លូវទាំនេះ ជាផ្លូវរទេះមានភក់ មានទឹកដក់នៅរដូវវស្សា និងហុយមានជង្ហុគនៅរដូវប្រាំង ពិបាកក្នុងការធ្វើដំណើរទៅមកដឹកកសិផល កូនចៅទៅរៀនសូត្រ ទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យ និងការធ្វើដំណើរផ្សេងៗ។ ក្រោយពីរាជរដ្ឋាភិបាលបានផ្តល់ផ្លូវកៅស៊ូ រួមនិងផ្លូវក្រាលគ្រួសក្រហមរួចមក ប្រជាពលរដ្ឋទាំងអស់បានធ្វើដំណើរស្រួល មិនលំបាកដូចមុន ចំណេញទាំងពេលវេលា និងថវិកា រួមនិងមានភ្ញៀវទេសចរបានឆ្លងកាត់ភូមិស្រុកគាត់ផងដែរ។
ឯកឧត្តម សៅ ជីវ័ន្ត បានសំណូមពរដល់បងប្អូនទាំងអស់ជួយថែរក្សាផ្លូវ កុំកាយលុបប្រឡាយ ត្រូវដាក់លូបង្ហូរទឹកកុំអោយស្ទះ និងជួយមើលឡានដឹកហួសទម្ងន់កំណត់ផង ខ្លាចស្រុតខូចផ្លូវ ព្រោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសព្វថ្ងៃជាប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ តែងតែគិតគូរដល់សុខទុក្ខ និងសេដ្ឋកិច្ចគ្រួសារបងប្អូនប្រជាពលរដ្ឋនៅតាមជនបទជានិច្ច។ ការគិតគូរបស់ថ្នាក់ដឹកនាំ ធ្វើអោយបងប្អូនបានមកវិញនូវផ្លូវកៅស៊ូDBSTថ្មីស្អាត និងផ្លូវក្រាលគ្រួសក្រហម នាំអោយងាយស្រួលដល់ការធ្វើដំណើរទៅមកមន្ទីរពេទ្យ មណ្ឌលសុខភាព កូនចៅទៅសាលារៀន ធ្វើការ ទៅវត្ត និងការធ្វើដំណើរប្រកបអាជីវកម្មផ្សេងៗ ចំណេញពេលវេលាក្នុងការធ្វើដំណើរ និងចំណេញទាំងថវិកាទៀតផង។
ក្រោយចុះពិនិត្យដោយផ្អែកទៅលើសោភ័ណភាព និងគុណភាពផ្លូវDBST និងផ្លូវក្រាលគ្រួសក្រហមរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយក១០០% សម្រាប់ការអនុវត្តការងារថែទាំផ្លូវកៅស៊ូទាំងនេះ៕ កាំង ហុងវាស្នា
-
ព័ត៌មាន2 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន4 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន4 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 day agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន4 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន4 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 day agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន3 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត