ព័ត៌មាន
មន្ត្រីបក្សប្រឆាំងបន្តសុំចូលគណបក្សប្រជាជន និងគាំទ្រឱ្យមានច្បាប់ដាក់ក្រុមជ្រុលនិយមជាក្រុមភេរវកម្ម
ដោយមើលឃើញកាន់តែច្បាស់អំពីទង្វើញុះញង់ ចិញ្ចឹមចិត្តបង្កអស្ថិរភាព អសន្តិសុខ បំផ្លាញនូវសន្តិភាពដ៏សុខសាន្តដែលកំពុងកើតមាននាសព្វថ្ងៃនេះពីក្រុមជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស អ្នកគាំទ្របក្ស ប្រឆាំងជាហូរហែ បានប្រកាសផ្តាច់ខ្លួនមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ព្រម ទាំងបានគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន បង្កើតច្បាប់ដាក់ក្រុមជ្រុលនិយមជាក្រុមភេរវកម្ម ។
រយៈពេលចុងក្រោយនេះ គេបានសង្កេតឃើញថា មន្ត្រីមូលដ្ឋានរបស់គណបក្សប្រឆាំង ជាពិសេសបេក្ខជនមកពីគណបក្សភ្លើងទៀន អស់ជំនឿលើការដឹកនាំរបស់គណបក្សខ្លួន បានប្រកាសផ្តាច់ខ្លួនមកចូលរួមក្នុងជីវ ភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាជាហូរហែ ព្រោះពួកគេកាន់តែមើលឃើញច្បាស់ អំពីសារធាតុ ពិតរបស់គណបក្សខ្លួនដែលមានក្រុមជ្រុលនិយមក្បត់ជាតិនៅក្រៅស្រុក តែងតែបំផុសញុះញង់ចង់ផ្តួលរំលំរាជ រដ្ឋាភិបាលស្របច្បាប់ ខណៈដែលប្រទេស និប្រជាជនកម្ពុជា ពុងទទួលនូវមនុ្ញផលពីសុខសន្តិភាព។
ជាក់ស្តែង កាលពីម្សិលមិញ តាមរយៈតេឡេក្រាមផ្លូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានឃើញមានបេក្ខជនក្រុមប្រឹក្សាមកពីគណបក្សភ្លើងទៀន ឃុំសំរោង សែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ចំនួន៥រូប បានប្រកាសផ្តាច់ខ្លួន និងបានគោរពស្នើសម្តេចតេជោ សុំចូល រួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
គួរបញ្ជាក់ថា សកម្មភាពនៃការចុះចូលបែបនេះ បាននឹងកំពុងកើតមានអស់រយៈពេលជាច្រើនខែមកហើយ។ បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀនចំនួន៥រូបមកពីឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលបានប្រកាសផ្តាច់ខ្លួនចេញពីបក្សប្រឆាំង និងគោរពស្នើសម្តេចតេជោសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជានេះ ពួកគេក៏បានប្រកាសគាំទ្រឱ្យរាជរដ្ឋាភិបាលបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយមជា ក្រុមភេរវកម្ម ៕ អត្ថបទ៖ មុត សុទ្ធ


-
PR NEWS3 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន7 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន1 week agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា1 week agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន1 week agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)