ព័ត៌មាន
ក្រសួងវប្បធម៌ គ្រោងរៀបចំព្រឹតិ្តការណ៍ «រាត្រីសមោសរ សំពត់បត់ខ្មែរ» លើកទី២ នៅខែកុម្ភៈ ឆ្នាំ២០២៥
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងរៀបចំព្រឹតិ្តការណ៍ «រាត្រីសមោសរ សំពត់បត់ខ្មែរ» លើកទី២ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។
លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងប្រាប់BTV ព័ត៌មាន នាថ្ងៃនេះថា ថ្នាក់ដឹកនាំក្រសួង កំពុងរៀបចំព្រឹតិ្តការណ៍រាត្រីសមោសរ សំពត់បត់ខ្មែរ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានកិតិ្តយសដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីបើកព្រឹតិ្តការណ៍ខាងលើនេះ។ ដោយឡែកកាលពីខែមីនា ឆ្នាំ២០២៤ ក្រសួងបានរៀបចំកម្មវិធី រាត្រីសមោសរ សំពត់បត់ខ្មែរ ដោយទទួលបានជោគជ័យ បង្ហាញអំពីសំលៀកបំពាក់ប្រពៃណី សំលៀកបំពាក់ផ្លូវការរបស់ថ្នាក់ដឹកនាំ សំលៀកបំពាក់ចូលរួមបុណ្យប្រពៃណីក្នុងពិធីផ្សេងៗ ហើយក៏ដូចជាសំលៀកបំពាក់ច្នៃចេញពីសំពត់បត់ខ្មែរ។
លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២៥នេះ ចំនុចសំខាន់ធ្វើពីអ្វីដែលប្រជាពលរដ្ឋខ្មែរយើងទទូចចង់ដឹង គឺអំពីទម្រង់នៃសំលៀកបំពាក់ប្រពៃណីអាពាហ៍ិពាហ៍រ ដោយធ្វើបង្ហាញចាប់តាំងពីសម័យឧត្តុង្គ រហូតមកដល់បច្ចុប្បន្ន ដែលសម្លៀកបំពាក់ទាំងនោះ នឹងយកទៅបង្ហាញជូនក្នុងកម្មវិធី «រាត្រីសមោសរ សំពត់បត់ខ្មែរ» ។ ហើយនៅក្នុងព្រឹតិ្តការណ៍នេះ យើងក៏មានរំលេចនូវសំលៀកបំពាក់មួយរបស់ស្រី្តខ្មែរ ដែលតែងតែនិយមប្រើប្រាស់ជាយូរណាស់មកហើយ។ ប៉ុន្តែបច្ចុប្បន្ននេះយើងហាក់បីដូចបំផ្លិចចោលទៅហើយ។ ដូច្នេះយើងឆ្កឹះយកសំលៀកបំពាក់នេះត្រឡប់មកវិញ ហើយយើងកែច្នៃអភិវឌ្ឍយ៉ាងម៉េច ឲ្យសំលៀកបំពាក់នេះឃើញធ្ងន់ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរយើងងាកមកចាប់អារម្មណ៍។
លោកជំទាវ ឡងឌី សាន់ណារ៉ា បានបញ្ជាក់ថា ព្រឹតិ្តការណ៍ «រាត្រីសមោសរ សំពត់បត់ខ្មែរ» លើកទី២ ប្រារព្ធឡើងស្របចំជាមួយនឹងខួបលើកទី៤៦ឆ្នាំ នៃថ្ងៃជួបគ្នាថ្មីរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមួយនិងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយក្នុងថ្ងៃព្រឹតិ្តការណ៍ ក៏មានចម្រៀងមួយបទយ៉ាងពិសេសដើម្បីចូលរួមអបអរសាទរក្នុងព្រឹតិ្តការណ៍ «រាត្រីសមោសរ សំពត់បត់ខ្មែរ» នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥៕ អត្ថបទ រដ្ឋា





-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន