ព័ត៌មាន
សាលារៀនដាក់បញ្ចូលការអប់រំតាមបែបសាសនា ដើម្បីលើកកម្ពស់ចរិយាសម្បត្តិ និងសីលធម៌សង្គមដល់សិស្ស
សាលារៀនជាច្រើន បានបន្តដាក់បញ្ចូលការអប់រំតាមបែបព្រះពុទ្ធសាសនាសាសនាបន្ថែមទៀតដើម្បីអប់រំចរិយាសម្បត្តិដល់ កុមារ និងយុវជន លើកកម្ពស់សីលធម៌ក្នុងសង្គម តាមរយៈការនិមន្តព្រះសង្ឃមកកាន់សាលាផ្ដល់ឱវាទអប់រំទូន្មានដល់សិស្សានុសិស្សដោយផ្ទាល់នៅតាមសាលារៀនតែម្ដង។
ជាក់ស្ដែងសម្រាប់បឋមសិក្សា ចតុមុខ ជាសាលាស្ថិតនៅកណ្ដាលក្រុងភ្នំពេញ បានដាក់ចេញជាកាលវិភាគ ដោយមានការអប់រំតាមបែបសាសនាជាប្រចាំ។ នេះជាការលើកឡើងរបស់លោក សូ ធី នាយកបឋមសិក្សាចតុមុខ។ លោកថា វិជ្ជាត្រូវដើរទន្ទឹមគ្នានឹងសីធម៌ ដែលតម្រូវឱ្យសាលាចាប់ផ្ដើមបណ្ដុះកុមារឱ្យមានចរិយាសម្បត្តិល្អ មានសីលធម៌ល្អ តាំងពីវ័យកុមារកុមារភាព។ ការលើកឡើងដូចនេះ ក៏ស្របពេលដែលលោកកត់សម្គាល់ពីបញ្ហាក្មេងទំនើង ដែលកំពុងកើតឡើងក្នុងសង្គមជាតិផងដែរ។
លោកនាយកសាលា លើកឡើងដែរថា ការនិមន្តព្រះសង្ឃដើម្បីអប់រំទូន្មានផ្ដល់ឱវាទដល់សិស្សានុសិស្សនេះ ធ្វើឡើងរៀងរាល់ថ្ងៃសីល។ លើសពីនេះ សាលាតែងរៀបចំឱ្យមានការសមាធិ រៀងរាល់ពេលគោរពទង់ជាតិផងដែរ។
ការដាក់វិធានការអប់រំបន្ថែមតាមបែបសាសនា ក៏ស្របពេលដែលច្ចុប្បន្ន បញ្ហាក្មេងទំនើងមានការកើតឡើងច្រើនគួរឱ្យកត់សម្គាល់។ សមត្ថកិច្ចកំពុងចាត់វិធានការយ៉ាងតឹងរឹងលើបញ្ហាក្មេងទំនើងនេះ ដោយមានការបង្ក្រាប ឃាត់ខ្លួនជនបង្កជាច្រើន ដែលពួកគេភាគច្រើនជាយុវជន មានទាំងអ្នកបោះបង់ការសិក្សា និងមានទាំងសិស្សកំពុងសិក្សាថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យផងដែរ៕ អត្ថបទ៖ គឹម ហុក





-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦