ព័ត៌មាន
សហព័ន្ធបាល់ទះពិភពលោក ទទួលស្គាល់ព្រឹត្តិការណ៍ តេជោលីគ លើកទី២ មុនចាប់ផ្ដើមការប្រកួតថ្ងៃនេះ
សហព័ន្ធកីឡាបាល់ទះពិភពលោក(FIVB) បានទទួលស្គាល់ព្រឹត្តិការណ៍ «តេជោលីគ» រដូវកាលទី២ ជាផ្លូវការ ស្របពេលព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ នឹងត្រូវចាប់ផ្ដើមការប្រកួតផ្លូវការ នៅថ្ងៃទី១០ ខែមករានេះ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ ។
នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា តាមរយៈការឆ្លើយតបរបស់លោក Mehdi Mhidi អ្នកសម្របសម្រួលអន្ដរជាតិ និងប្រឹក្សាច្បាប់របស់សហព័ន្ធកីឡាបាល់ទះពិភពលោក ។
ក្រោយអនុម័តទទួលស្គាល់ព្រឹត្តិការណ៍ តេជោលីគ ក្នុងនាមសហព័ន្ធកីឡាបាល់ទះពិភពលោក លោក Mehdi Mhidi ក៏បានបើកភ្លើងខៀវសម្រាប់កម្ពុជា ក្នុងការផ្ដល់នូវជំនួយបច្ចេកទេសផ្សេងៗ ប្រសិនបើសហព័ន្ធកីឡាបាល់ទះកម្ពុជា ត្រូវការកំឡុងការប្រកួត តេជោលីគ ឆ្នាំ២០២៥ នេះទៀតផង ។
គួរដឹងថា ការប្រកួតបាល់ទះជើងឯក «តេជោលីគ» លើកទី២ គឺមានបេក្ខភាពក្រុមខ្លាំងៗ ៨ក្រុមចូលរួម ដែលត្រូវចាប់ផ្ដើមការប្រកួតពីថ្ងៃទី១០ ខែមករានេះតទៅ ជាមួយរូបមន្ដប្រកួតថ្មី ដែលសហព័ន្ធសម្រេចកែប្រែ ដោយត្រូវប្រកួតសន្ំពិន្ទុ ២ុំ ក្នុងនោះជុំទី១ ក្រោយការប្រកួតសន្សំពិន្ទុ ក្រុមឈរ៧ និងលេខ៨ នឹងត្រូវកាត់ចោល ខណៈក្រុមលេខ១ ដល់លេខ៦ នឹងឡើងទៅប្រកួតជុំទី២ ហើយត្រូវប្រកួតសន្សំពិន្ទុឡើងវិញ ដើម្បីស្វែងរកក្រុមខ្លាំង ដែលឈរលេខ១ ដល់លេខ៤ ឡើងប្រកួតវគ្គខ្វែង (លេខ១ ជួបលេខ៤ និងលេខ២ ជួបលេខ៣) បន្ទាប់មកក្រុមឈ្នះ ត្រូវជួបក្រុមឈ្នះ ដើម្បីដណ្ដើមជើងឯក នៅវគ្គផ្ដាច់ព្រ័ត្រតែម្ដង ។
សម្រាប់កម្មវិធីប្រកួតថ្ងៃដំបូងនេះដែរ គឺមាន ៤គូ ដោយក្រុមការពារតំណែងជើងឯក បញ្ជាការដ្ឋានអង្គរក្ស ត្រូវជួបក្រុមស្នងការដ្ឋាននគរបាលខេត្តតាកែវ ។ ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ត្រូវជួបក្រុមវិសាខា ។ ក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវជួបក្រុមកងពលធំអន្ដរាគមន៍លេខ៣ និងក្រុមក្រសួងមហាផ្ទៃ ត្រូវជួបក្រុមស្នងការដ្ឋាននគរបាលខេត្ដពោធិ៍សាត់ ៕
អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ ៕




-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន