ព័ត៌មាន
អង្គការ FAO បង្ហាញបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាថែមទៀតលើវិស័យជលផលនិងវារីវប្បកម្ម
ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកបណ្ឌិត Manuel Barange ជំនួយការអគ្គនាយក និងជាប្រធានផ្នែកជលផល និងវារីវប្បកម្ម នៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងសហការី ដើម្បីពិភាក្សាការងារពាក់ព័ន្ធវិស័យកសិកម្មនៅកម្ពុជា។
ក្នុងជំនួបការងារ កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះក្រុមការងារនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ដែលមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែរឹងមាំបន្ថែមទៀត និងពិនិត្យលទ្ធភាពក្នុងការគាំទ្រក្នុងវិស័យជលផល និងវារីវប្បកម្មក្នុងប្រទេសកម្ពុជា។
នាឱកាសនៃជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការរក្សាស្ថិរភាពថ្លៃសម្រាប់ប្រជាកសិករ និងអ្នកប្រើប្រស់ ដពិនិត្យច្បស់លាស់ពីតម្រូវការ និងការផ្គត់ផ្គង់ ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ដែលជាជំនួយការបច្ចេកទេសរបស់ប្រជាកសិករ និងរាយការណ៍បញ្ហាប្រឈមទាន់ពេលវេលា ព្រមទាំងការកសាងសហគមន៍កសិកម្មទំនើប ដែលអាចជួយប្រជាកសិករកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មច្បាស់លាស់ អាចផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារ មានការគាំទ្របច្ចេកទេសពីក្រសួងកសិកម្ម វិនិយោគទទួលបានប្រាក់ចំនេញ និងមានហានិភ័យទាបពីការប្រែប្រួលអាកាសធាតុ។
ពាក់ព័ន្ធនឹងអនុវិស័យជលផល ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យមានការជំរុញការធ្វើវារីវប្បកម្មដើម្បីធានានិរន្តរភាពធនធានជលផលធម្មជាតិឱ្យបានគង់វង្សយូរអង្វែង និងបានសង្កត់ធ្ងន់ឲ្យកំណត់ការនេសាទសម្រាប់បម្រើដល់ការហូបចុក ឬ «មានហូប» ហើយយកការធ្វើវារីវប្បកម្មជាមូលដ្ឋានដើម្បីស្វែងរកផលចំណេញគឺ «មានបាន»។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើវារីវប្បកម្មនេះ ទាមទារការអភិវឌ្ឍការចិញ្ចឹមត្រីមានបច្ចេកទេសត្រឹមត្រូវ ការវិនិយោគលើការផលិតចំណីដែលមានគុណភាព និងការវិនិយោគលើការបង្កាត់-ភ្ញាស់កូនត្រី ដែលភាគីអង្គការអាចពិនិត្យលទ្ធភាពក្នុងការចូលរួមជួយគាំទ្រ និងសហការក្នុងការងារនេះ។
ឆ្លើយតបនឹងការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ដ្រី លោកបណ្ឌិត Manuel Barange បានបង្ហាញគោលចំហររបស់ខ្លួនក្នុងការគាំទ្រប្រទេសកម្ពុជា បើសិនជាកម្ពុជាត្រូវការជំនួយបច្ចេកទេសពាក់ព័ន្ធនឹងការងារវារីវប្បកម្ម ការផលិតចំណី និងការបង្កាត់-ភ្ញាស់កូនត្រី ព្រមទាំងពិនិត្យពិចារណាក្នុងការពង្រីកការគាំទ្រចំពោះវិស័យកសិកម្មកម្ពុជា និងក្រសួងកសិកម្មផ្ទាល់ លើអ្វីដែលបានសម្រេចជាមួយគ្នាកន្លងមក និងបន្ថែមនូវការគាំទ្រលើការអភិរក្សធនធានធម្មជាតិបន្ថែមទៀត៕
អត្ថបទ ឈិត បូរ៉ាវី








-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
