ព័ត៌មាន
ការប្រឡងមន្ត្រីពន្ធដារលើវិញ្ញាសាសរសេរលើកទី២ ចាប់ផ្ដើមដំណើរការនៅថ្ងៃនេះ
ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ លើវិញ្ញាសាសរសេរលើកទី២ នៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៥នេះ។ការប្រឡងលើវិញ្ញាសាសរសេរលើកទី២នេះ គឺដើម្បីជ្រើសរើសបេក្ខជនដែលទទួលបានពិន្ទុខ្ពស់ ដើម្បីបន្តទៅវគ្គវិញ្ញាសាផ្ទាល់មាត់ដែលជាដំណាក់កាលចុងក្រោយ។
ការប្រឡងជ្រើសរើសមន្ត្រីចូលបម្រើការងារ នៅអគ្គនាយកដ្ឋានពន្ធដារ បានឈានដល់ដំណាក់កាលវិញ្ញាសាសរសេរលើកទី ២ នៅថ្ងៃនេះ។ ការប្រឡងនេះ ក៏ដូចជាការប្រឡងជ្រើសរើសមន្ត្រីរាជការកន្លងទៅ គឺអនុវត្តក្រោមនិយាមនីតិវិធីប្រតិបត្តិ SOP និងមានការចូលរួមត្រួតពិនិត្យ ជ្រើសរើសវិញ្ញាសា និងកាត់វិញ្ញាសាដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានការចូលពីសំណាក់ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្តជាច្រើនរូបផងដែរ។
ការប្រឡងលើវិញ្ញាសាសរសេរលើកទី ២នេះ មានបេក្ខជនចូលរួមសរុបចំនួន ៨០៨ នាក់។ បេក្ខជនទាំង ៨០៨នាក់ ជាបេក្ខជនដែលទទួលបានលំដាប់ពិន្ទុខ្ពស់ជាងគេ ក្នុងការប្រឡងវិញ្ញាសាសរសេរទី ១កន្លងទៅ ែលមានបេក្ខជនចូលរួមប្រឡងរុបរហូតដល់ ៥ ៦៩៤នាក់។
ការប្រឡងវិញ្ញាសាសរសេរលើកទី ២នេះ គឺទាមទារឱ្យបេក្ខជនទាំងអស់ ទាំងក្នុងឧបសម្ព័ន្ធ ១និង ឧបសម្ព័ន្ធ ២ត្រូវប្រឡងលើវិញ្ញាសាសរសេរជំនាញពន្ធដារ រយៈពេល ២ម៉ោង។ លើសពីនេះសម្រាប់បេក្ខជនក្នុងឧបសម្ព័ន្ធ ១ ត្រូវប្រឡងលើវិញ្ញាសាជំនាញឯកទេស។ រីឯបេក្ខជនក្នុងឧបសម្ព័ន្ធ ២ ត្រូវប្រឡងលើជំនាញគណនេយ្យ។
ក្រសួងមុខងារសាធារណៈ ជាក្រសួងទទួលខុសត្រូវលើការរៀបចំការប្រឡងជ្រើសរើសមន្ត្រី នឹងចាប់ផ្ដើមដំណើរការកំណែនៅថ្ងៃស្អែក ក្រោយបញ្ចប់ការប្រឡងនាថ្ងៃនេះ។ ការធ្វើកំណែ នឹងបន្តជ្រើសរើសបេក្ខជន ទទួលបានលំដាប់ពិន្ទុខ្ពស់ ដើម្បីបន្តទៅការប្រឡងលើកចុងក្រោយ ដែលជាការប្រឡងវិញ្ញាសាផ្ទាល់មាត់។
ក្រសួងនឹងជូនដំណឹងពីកាលបរិច្ឆេទ នាពេលបន្ទាប់។ ការប្រឡងវិញ្ញាសាផ្ទាល់មាត់នេះ គឺនឹងធ្វើមូលវិចារលើបុគ្គលិកលក្ខណៈរបស់បេក្ខជន ចំណេះដឹងពាក់ព័ន្ធនឹងជំនាញពន្ធដារ ជំនាញឯកទេស ឬគណនេយ្យ ចំណេះដឹងពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងមុខងារសាធារណៈ ព្រមទាំងសមត្ថភាពជំនាញក្នុងការអនុវត្តការងារ ក្នុងរយៈពេល ១៥ ទៅ ២០នាទី សម្រាប់បេក្ខជននីមួយៗ។អត្ថបទ៖គឹមហុក











-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន