ព័ត៌មាន
កម្ពុជានឹងនាំយកពន្លាជាតិដាក់តាំងបង្ហាញក្នុងពិព័រណ៍ពិភពលោក២០២៥ អូសាកា នៅប្រទេសជប៉ុននាខែមេសាខាងមុខ
ភ្នំពេញ៖ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមអម ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ទទួលជួបការសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក តាកាសាគី យ៉ូស៊ីហ៊ិសា (TAKASAKI Yoshihisa) ប្រធានផ្នែកទំនាក់ទំនង នៃការិយាល័យទំនាក់ទំនងអន្តរជាតិ និងជាអ្នកគ្រប់គ្រងប្រទេសអ្នកចូលរួមពិព័រណ៍ពិភពលោក២០២៥ អូសាកា ទទួលបន្ទុកប្រទេសកម្ពុជា (Country Manager in Charge of Cambodia) ស្ដីអំពីវឌ្ឍនភាព នៃការរៀបចំពិព័រណ៍ពិភពលោក ២០២៥ អូសាកា (EXPO 2025 OSAKA) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងអូសាកា ប្រទេសជប៉ុន រយៈពេល០៦ខែ ចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។
ផេកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម បានសសេរឲ្យដឹងថា នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នា រួមគ្នាសហការ និងសម្របសម្រួលធ្វើយ៉ាងណាដើម្ី្យដំណើរការរៀបចំព្លាជាតិកម្ពុជា និងដំណើរប្រតិបត្តិការរបស់ពន្លាជាតិកម្ពុជា ប្រព្រឹត្តទៅដោយរលូន និងទទួលជោគជ័យ ជាពិសេសកិច្ចសម្របសម្រួលផ្នែកពិធីការ និងការងារឡូជីស្ទីកជូនប្រមុខថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងដឹកនាំគណៈប្រតិភូកម្ពុជា មកចូលរួម “ពិធីសម្ពោធពិព័រណ៍ពិភពលោក ២០២៥ អូសាកា” នៅថ្ងៃទី១២ ខែមេសា និង “ទិវាជាតិកម្ពុជា” នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងអូសាកាខាងមុខនេះ៕



-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
