ព័ត៌មាន
សិស្សថ្នាក់ទី១២ ត្រូវត្រៀមខ្លួន! សម្តេចតេជោបញ្ជាក់ មិនអនុញ្ញាតឱ្យសិស្សបាក់ឌុបជាប់ ដោយស្វ័យប្រវត្តិដូចឆ្នាំមុនទេ
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា ឆ្នាំនេះមិនអនុញ្ញាតឲ្យសិស្សប្រឡងបាក់ឌុបជាប់ដោយស្វ័យប្រវត្តិដូចឆ្នាំមុនទៀតឡើយ។
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា ឆ្នាំនេះមិនអនុញ្ញាតឲ្យសិស្សប្រឡងបាក់ឌុបជាប់ដោយស្វ័យប្រវត្តិដូចឆ្នាំមុនទៀតឡើយ។
ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីមានសិស្សមួយចំនួន បានចូលទៅខមមិនចូលផេករបស់សម្តេចសុំឱ្យឆ្នាំនេះជាប់ដោយស្វ័យប្រវត្តិហើយសុខចិត្តចូលប្រឡងតាមមហាវិទ្យាល័យទៅតាមមុខវិជ្ជា។


មានប្រសាសន៍នៅក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំង កូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងពិធីប្រកាសបើកសេដ្ឋកិច្ចសង្គមឡើង វិញនៅព្រឹកថ្ងៃទី ១ វិច្ឆិកានេះ សម្តេចបានសុំការយោគយល់ពីមាតា បិតានិងសិស្សានុសិស្សដែលត្រូវប្រឡងបាក់ឌុបឆ្នាំនេះ គឺមិនមានករណីលើក លែងឱ្យជាប់បាក់ឌុបដោយស្វ័យប្រវត្តិដូចកាលពីឆ្នាំកន្លងទៅនោះឡើយ។

សម្តេចក៍បានបន្តថា «ក្នុងករណីសុំជាប់បាក់ឌុបដោយស្វ័យប្រវត្តិ ក្នុងពេលដែលយើងមិនមានចំណេះដឹងក្នុងខ្លួនផងតើយើងមានសមត្ថភាពឯណាអាចប្រឡងចូលរៀននៅមហាវិទ្យាល័យបាននោះ។ ដូច្នេះមានតែជម្រុញការសិក្សា រៀនសូត្រចាប់ពីពេលនេះតទៅដើម្បី យើងទទួលបានចំណេះដឹង ក្នុងការអាចទៅប្រឡងបន្តឈានទៅសិក្សានៅមហាវិទ្យាល័យ ដោយសមត្ថភាពពិតប្រាកដរបស់យើង»។
សម្ដេចបានលើកទឹកចិត្តដល់សិស្សានុសិស្សឲ្យខិតខំសិក្សារៀនសូត្រដើម្បីឈានទៅការប្រលងតាមកម្មវិធីរបស់ក្រសួងអប់រំ។
សម្ដេចបានលើកហេតុផលដែលឆ្នាំកន្លងទៅត្រូវបានសម្រេចឲ្យសិស្សប្រឡងបាក់ឌុបជាប់ដោយស្វ័យ ប្រវត្តិថាដោយ សារកាល ពីឆ្នាំទៅសិស្សថ្នាក់ទី ១២ មាន ឱកាសសិក្សារៀនសូត្របានច្រើនស្ទើរតែ ពេញកម្មវិធីសិក្សារបស់ខ្លួន គឹមានការអាក់ខានតែក្នុងរយៈពេលមួយខ្លីប៉ុណ្ណោះ។ ដោយឡែកការចាត់តាំងប្រឡងទៀតសោតក្នុងឆ្នាំ២០២០ កន្លងទៅ គឺចំពេល នៃការផ្ទុះ ឡើងការរាតត្បាតធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ចូលក្នុងសហគមន៍។
អាស្រ័យដោយ ស្ថានភាពមានហានិភ័យធ្ងន់ធ្ងរបែបនេះ ទើបរាជរដ្ឋាភិបាលបានពិភាក្សាសម្រេចមិនចាំបាច់តម្រូវឲ្យមាន ការប្រឡងនិងបានអនុញ្ញាតឲ្យជាប់បាក់ ឌុបដោយស្វ័យប្រវត្តិដោយមិន មានកំរិតនិទ្ទេសអ្វីឡើយ។
សម្តេចបានបន្តទៀតថា «សម្រាប់ឆ្នាំនេះខ្ញុំសុំការយោគយល់ពីមាតាបិតាអាណាព្យាបាល និងសិស្សានុសិស្សដែលត្រូវប្រឡងបាក់ឌុបទាំងអស់ គឺរាជរដ្ឋាភិបាលមិនអាចផ្ដល់ឱកាសឲ្យជាប់ជាស្វ័យប្រវត្តិដូចឆ្នាំកន្លងទៅបានឡើយដោយសារតែការសិក្សារៀនសូត្ររបស់សិស្សានុសិស្សនៅឆ្នាំនេះមានការអាក់ខានស្ទើរទាំងស្រុង»។
សម្តេចបានជម្រុញឲ្យសិស្សាសិស្សប្រឹងប្រែងពន្លឿនការសិក្សាផ្ទាល់ចាប់ពីពេលនេះទៅឲ្យបានច្រើននឹងលើកទឹកចិត្តដល់សិស្សានុ សិស្សទាំងអស់ឲ្យប្រឹងប្រែងសិក្សារៀនសូត្រដើម្បីឈានទៅរកការប្រលងទៅតាមកម្មវិធីដែលក្រសួងអប់រំយុវជន និងកីឡា និងរៀបចំឡើងនាពេលខាងមុខនេះ។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬដាក់ឌុបនៅឆ្នាំនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៦ខែធ្នូ និងប្រកាសលទ្ធផលនៅថ្ងៃទី២៨និង ២៩ខែធ្នូឆ្នាំ២០២១៕
អត្ថបទពី៖ កម្ពុជាថ្មី
-
ព័ត៌មាន1 week agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន3 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
ព័ត៌មាន4 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
PR NEWS6 days agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន5 days agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន4 days agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត