ព័ត៌មាន
រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” ក្រុងពាលីក្រោមអធិបតីភាព សម្តេចតេជោ និងកូនៗទាំង៤
ទីបំផុតខ្សែភាពយន្តបែបប្រវត្តិសាសន៍របស់កម្ពុជា រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” បានចាប់ផ្តើមធ្វើពិធីក្រុងពាលីថតជាផ្លូវការហើយ នៅ ព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២១ នេះ ក្រោមអធិបតិភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងបុត្រាបុត្រីទាំង៤រូប។
ទីបំផុតខ្សែភាពយន្តបែបប្រវត្តិសាសន៍របស់កម្ពុជា រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” បានចាប់ផ្តើមធ្វើពិធីក្រុងពាលីថតជាផ្លូវការហើយ នៅ ព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២១ នេះ ក្រោមអធិបតិភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងបុត្រាបុត្រីទាំង ៤រូប។


ពិធីក្រុងពាលី រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” នេះបានប្រព្រឹត្តធ្វើឡើងនៅ ទីបញ្ជាការដ្ឋានកងអង្គរក្សសម្តេចតេជោនាយករដ្ឋមន្រ្តី នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្នុងនោះតារាប្រុសស្រីចាស់ក្មេងល្បីៗជាច្រើនរូបក៏បានបង្ហាញវត្តនៅ ក្នុងពិធីនេះដែរ។
ចំពោះវត្តមានកូនប្រុស-ស្រីទាំង៤របស់សម្តេចតេជោរួមមាន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក, ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ, លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាស្ថានីយ៍ ទូរទស្សន៍បាយ័ន។



រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌រមី” នឹងត្រូវថតជាខ្សែភាពយន្តភាគ ដែលនឹងត្រូវលក់ទៅ ឱ្យស្ថានីយ៍ទូរទស្សន៍នានា ដើម្បីចាក់ផ្សាយជាសាធារណៈជូនប្រជាជនបានទស្សនា។ រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” កន្លងមកត្រូវបានតាក់តែងនិពន្ធជាល្ខោននិយាយ និងចាក់ផ្សាយនៅតាមប្រព័ន្ធផ្សព្វផ្សាយនានានៅ កម្ពុជា។
រឿងនេះជា រឿងនិទានបែបប្រវត្តិសាស្ត្រ ដែលនិយាយពីដំណើរជីវិតតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានបញ្ចូលនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើន ក្នុងការស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា។

ដោយសារដំណើររឿង នៃខ្សែភាពយន្តនេះមានលក្ខណៈប្រវត្តិសាស្ត្រ កម្រិតថ្នាក់ជាតិ ជាប្រវត្តិ នៃខ្សែជីវិតជាក់ស្តែងរបស់សម្តេចតេជោផងនោះ ទើបសម្តេចតេជោ បានសម្រេចឱ្យបង្កើត គណៈកម្មការផលិតខ្សែភាពយន្ត នេះឡើងកាលពី ថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២១។ ទោះជាខ្សែភាពយន្តនេះ ផលិតដោយក្រុមហ៊ុនឯកជន ប៉ុន្តែគណៈកម្មការ មានភារកិច្ចដឹកនាំ ត្រួតពិនិត្យ ខ្លឹមសារ និងទីតាំងប្រវត្តិសាស្ត្រជាក់ស្តែង។
សមាសភាព គណៈកម្មការទាំង ១៤ រូប សុទ្ធតែជាអ្នកមានជំនាញពិតប្រាកដក្នុងការផលិតខ្សែភាពយន្ត ដែលទទួលបាននូវជំនឿទុកចិត្តពីសម្តេចតេជោ ជាម្ចាស់ដើមនៃប្រវត្តិសាច់រឿង។ ម្យ៉ាងទៀត សមាសភាពនេះតែងទទួលបានការគាំទ្រពីសាធារណជននូវរាល់ស្នាដៃទាំងឡាយដែលធ្លាប់បានផលិតឡើងកាលពីពេលកន្លងមក។ គណៈកម្មការ នេះ ដើមឡើយដឹកនាំដោយ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលមានស្នាដៃក្នុងការផលិតខ្សែភាពយន្តជាច្រើន។ ប៉ុន្តែ លោក បានទទួលមរណភាព ដោយសារ ជំងឺកូវីដ១៩ កាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២១។
នៅ ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រចកែសម្រួល សមាសភាពគណៈកម្មការ និងអនុគណៈកម្មការ ផលិតភាពយន្តភាគនេះ ដោយមាន លោក ហ៊ីម សុទិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធាន លោក ហ៊ុយ វាសនា អ្នកនិពន្ធ និង ដឹកនាំរឿង ជាអនុប្រធាន និង មានទីប្រឹក្សាសមាជិក ចំនួន ១៣ នាក់ផ្សេងទៀត៕
អត្ថបទពី៖ KPT
-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន4 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា