ព័ត៌មាន
ស្រូវប្រាំងជាង ១០០០ហិកតា នៅសង្កាត់ចុងឃ្នៀស និងសង្កាត់សៀមរាប ត្រូវបានអាជ្ញាធរជួយសង្គ្រោះ
សៀមរាប៖ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ស្រូវប្រាំងរបស់ប្រជាកសិករជាង ១០០០ហិកតា ក្នុងសង្កាត់ចុងឃ្នៀស និងសង្កាត់សៀមរាប ក្រុងសៀមរាប ត្រូវបានអាជ្ញាធរខេត្ដ ធ្វើការចុះទៅបើកទឹកស្ទឹងសៀមរាប ដើម្បីជួយសង្គ្រោះបន្ទាប់មានការណែនាំពី ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប ដែលបានជំរុញឱ្យអាជ្ញាធរជំនាញសម្របសម្រួលជាមួយក្រុមហ៊ុនស្ថាបនាដងស្ទឹងសៀមរាប បើកទឹកជួយសង្គ្រោះស្រូវប្រាំងប្រជាកសិករ ដែលដឹកនាំដោយលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត ដោយមានការចូលរួមមន្ទីរជំនាញ អាជ្ញារធរស្រុក និងក្រុមការងារជំនាញផងដែរ។
ការជួយសង្គ្រោះស្រូវប្រាំងនេះ តាមការរាយការណ៍ពីប្រជាកសិករថា ស្រូវស្រែប្រាំងរបស់ពួកគាត់នាឆ្នាំនេះ ប្រឈមនឹងស្វិតស្រពោន ហើយអាចបាត់បង់ទិន្នផលបើសិនជាគ្មានទឹកគ្រប់គ្រាន់។ ពួកគាត់ថា ការកង្វះទឹកធ្វើស្រែឆ្នាំនេះ ដោយសារស្ថានភាពទឹកទន្លេតិច ហើយទឹកស្ទឹងសៀមរាប ដែលជាប្រភពទឹកហូរធ្លាក់ចូលស្រែជារៀងរាល់ឆ្នាំក៏មានការខ្វះខាត ខណៈដែលស្ទឹងសៀមរាប កំពុងកែលម្អផង។
ប៉ុន្ដែមកដល់ថ្ងៃនេះ អាជ្ញាធរខេត្ដ និងមន្ទីរអង្គភាពពាក់ព័ន្ធ បានបើកទឹកស្ទឹងសៀមរាប បូមដាក់ស្រែទៅតាមតម្រូវការជាបណ្ដើរៗហើយ។ ជាមួយគ្នានេះ ប្រជាកសិករក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ជាពិសេសអាជ្ញាធរខេត្ដ និងមន្ទីរអង្គភាពពាក់ព័ន្ធ ដែលផ្ដល់ទឹកជួយសង្គ្រោះស្រូវរបស់គាត់បានចំពេល និងទាន់ពេលវេលា ដែលនេះបង្ហាញពីការយកចិត្ដទុកដាក់ដល់សុខទុក្ខរបស់ប្រជាកសិករពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាថ្នាក់។
លោក អុឹង គឹមលាង អភិបាលរងខេត្ត បានណែនាំដល់ប្រជាពលរដ្ឋអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធក្នុងការជួយសង្គ្រោះដំណាំស្រូវរបស់ពលរដ្ឋឱ្យអស់ពីលទ្ធភាព។ តែទោះយ៉ាងនេះក្តី ក្នុងនាមអាជ្ញាធរខេត្ត លោកក៏បានទទូចសុំដល់ពលរដ្ឋកុំធ្វើស្រែប្រាំងជាលើកទី២ ព្រោះស្ថានភាពទឹកមិនអំណោយផលនោះទេសម្រាប់ឆ្នាំនេះ៕










-
ព័ត៌មាន1 week agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន1 week agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន1 week agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន1 week agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន2 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន1 week agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ
-
ព័ត៌មាន2 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ